ឡូរ៉ាម៉ម និងតារាល្បីៗបង្ហាញ​ខ្លួន​បំបែកកំណត់ត្រារាំវង់ ក្នុងសង្ក្រាន្ត​នៅកូរ៉េខាងត្បូង ដើម្បីគន្ធបុប្ផា

0
307

ភ្នំពេញ ៖ យោងតាម ការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជា​ប្រចាំនៅក្នុងប្រទេសកូរ៉េ​ខាងត្បូង តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយ​ពលក​រខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ  អមដោយតារា​ល្បីៗ​ពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះ​អាង​ថា នឹង​ធ្វើទ្រង់​ទ្រាយធំជាងមុនក្រោមោះទុនពូក្រុមហ៊ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់​ចំណាយ​ផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗអោយទៅបង្ហាញខ្លួន​ក្នុងប្រទេស​នេះច្រើនលើកមកហើយ។

យ៉ាងណាមិញសង្ក្រានឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំ​ព្រឹត្តិការ​ណ៍​នឹង​បើក​ព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈ​ដែលកម្មវិធីនេះ ក៍ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ តារា​ចម្រៀង​ល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម  និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើ​អោយកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីអោយបងប្អូនខ្មែរជាពលករនៅក្នុង​ប្រទេសកូរ៉េបា​ន​សប្បាយរីករាយ។

ហេតុផលដែលសង្ក្រាននៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៍ព្រោះតែក្នុង​ប្រទេសនោះមិនមានការអនុញ្ញាតិអោយឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើស​យកថ្ងៃ​អាទិត្យជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងប៑ូសាន ដោយក្រៅតែពីច្រៀងរាំ ក៍មាន​ការលេងល្បែងប្រជាប្រិយ  និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ។ តា​រា​ចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន  កញ្ញា  ឡូរ៉ាម៉ម  លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo  លោកប៉ែន ចំរ៉ុង  និងតារាល្បីៗចាស់ក្មេង​ជាច្រើនរូបទៀត។

Comments