ឆ្នាំថ្មី សម្រស់ រ៉េត ស៊ូហ្សាណា ឆក់បាន​ទីផ្សារខ្លាំងលើសការរំពឹង

0
536

ភ្នំពេញ ៖ សន្ទុះប្រជាប្រិយភាពរបស់តារាចម្រៀងស្រីធ្លាក់ក្នុងពានរង្វាន់ The Voice Cam​bodia រ៉េត ស៊ូហ្សាណា កំពុងតែឡើងខ្លាំង ទាំងតម្លៃខ្លួនក៏មិនចាញ់តារា​ផ្សេងៗ​រួមទ្រនំ កត្តា​ពិសេសគឺ​ក្នុងរដូវកាលចូលឆ្នាំតារាស្រីវ័យក្មេងរូបនេះ​ក៏ស្រូបទាញទីផ្សារ​ខ្លាំងមិនធម្មតា និងត្រូវគេបង្ហើបមកថា «សម្រស់ជាចំបង»។

ជាមួយគ្នានឹង​ដំណឹងដែលត្រូវចេញបង្ហើបដោយ​អ្នកជិតស្និទ្ធ​នេះ​ក៏ត្រូវមហាជន​លើកឡើង​ដោយសម្តីយល់ស្រប ដ្បិត​ក្រៅពីសម្រស់ និងវ័យនៅក្មេង​ នេះ រ៉េត ស៊ូហ្សាណា ក៏មិន​មានអ្វីគួរឲ្យសម្គាល់ឡើយ ព្រោះសម្លេងនាងក៏នៅមានកម្រិត រហូត​អ្នកខ្លះថាច្រៀងស្តាប់មិនចង់​បានផងដែរ។

Comments