ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្នុងគណនីហ្វេសប៊ុក អ្នកនាង ពេជ្រ សុភា នាងបានបង្ហោះរូបថតឈរកៀកកើយជាមួយ បុរសរូបសង្ហាល្បីថាជាសង្សាបណ្តូលចិត្តលោក ឆឹម សក្កដា ក្នុងស្នាមញញឹម ពព្រាយទាំងពីរនាក់។ ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏ភ្ជាប់សារ សារភាពពីរដំណើរជីវិតពិតដែលនាងនិង បុរសសង្សា ឆឹម សក្កដា កំពុងរួមដំណើរជីវិតជាមួយគ្នា។ ក្នុងសារនោះតារាចម្រៀងមានកំណើតពីទឹកដីខេត្តព្រៃវែង កំពុងក្លាយជាក្រាប់ពេជ្ររបស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា «ពីរមនុស្សមិនស្គាល់គ្នា បានក្លាយមិត្តដែលស្និទស្នាល ពីមិត្តដែលស្និទស្នាយក៏ក្លាយជាមនុស្សក្នុងគ្រួសារ»។

តាមរយៈសំណេរសារភាពនេះ ពីអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមជ្ឈដ្ឋាន ដែលកន្លងមកតែតំណាងថា ភាពល្បីរន្ទឺថា តារាចម្រៀងមេម៉ាយក្តៅស្រួយអ្នកនាង ពេជ្រ និងតារាសម្តែងរូបសង្ហា ឆឹម សក្កដា គឺជាគូស្នេហ៍នឹងគ្នានោះ នោះ គ្រាន់តែការសម្តែងដើម្បីទាមទារការចាប់អារម្មណ៍ពីអ្នកគាំទ្រតែប៉ុណ្ណោះ។ ព្រមនឹងទស្សនៈនេះ មហាជនក៏លើកជាឧទាហរណ៍ទៀតថា «មិនខុសអីពីស្នេហា តារាចម្រៀង ឆន សុវណ្ណារាជ និងឱក សុគន្ធ កញ្ញា ដែលល្បីគូស្នេហ៍ស្រឡាញ់គ្នា យល់ចិត្តគ្នា បង្ហាញចិញ្ចៀនភ្ជាប់ពាក្យអីណា តែការពិត កញ្ញា គេមានគូស្នេហ៍គេ ជាប្អូនថៅកែផលិតកម្មនោះ»។ តែយ៉ាងណា ចំណងស្នេហ៍ពេជ្រ សោភា និង ឆឹម សក្កដា ក្រោយពេលឃើញសារ ពេជ្រ សោភា សរសេរចុងក្រោយនេះ ក៏មានការជឿជាក់ថា ឆាកស្នេហ៍រន្ទឺនេះ មិនដើរលើគន្លងមិត្តរួមអាជីព បំភាន់ភ្នែកមហាជននោះទេ ។

ខណៈនោះក៏មានសារពីអ្នកជិតស្និទ្ធនឹងគូស្នេហ៍ បង្ហាញសារសាទរថា «ខ្ញុំចាំថ្ងៃនេះយូរមកហើយគឺចង់ឲ្យពូ ដា ក្លាយជាមនុស្សពិសេសរបស់ម៉ីងភា ស្រឡាញ់ នាក់ទាំងពី។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបន្តថា « សំណប់ចិត្តជូនពរឲ្យបងៗស្រឡាញ់គ្នារហូត។ បងៗថែគូរមួយនឹងដល់ខាំពតរបេះផ្លុំផេះលែងហុយណាបងៗ។ សាទរនិងការជូនពរជាមួយការបង្ហាញពីក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួនយ៉ាងច្រើននោះ តារាចម្រៀង ពេជ្រ សោភា បញ្ជាក់បន្ថែមពីទឹកចិត្ត លោក ឆឹម សក្កដា បន្ថែម ។ ដោយអះអាងថា «អរគុណ ដែលបងមិនដែលនិយាយថាហត់ អរគុណបងដែលយល់ពីរការងារ ស្រលាញ់គ្នាគឺចិត្តនឹងចិត្ត»។