ពិតជាមិនធម្មតាមែន ខេមរៈ សិរី​ម​ន្ត នាំក្រុមគ្រួសា​រទៅ​លេងសមុទ្រ​លើ​កនេះ បង្ហាញរាងយ៉ាងស្រ​ស់​ស​ង្ហារ សាច់ដុំធំៗ

0
715

​​ភ្នំពេញ៖ កាលពីពេលប៉ុន្មានថ្ងៃមុននេះ នាឧកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កំពូលតារា​ចម្រៀ​ងដ៏មានប្រជាមប្រិយភាពខ្លាំងគឺលោក ខេមរៈ សិរីមន្ត បាននាំក្រុមគ្រួសារ​របស់ខ្លួ​ន​ដើរលេងលំហែនៅឆ្នេរសមុទ្រយ៉ាងមានក្តីសុខបំផុត។ក្នុងនោះផងដែរបង​ប្អូនប្រុស​ស្រី​​​រ​របស់តារាចម្រៀងកូន៣រូបនេះ បានគ្នាតែងខ្លួនយ៉ាងស្រស់សង្ហាក្នុ​ងសម្លៀកបំពាក់​យ៉ាងសមរម្យស្អាតៗ ក្នុងដំណើរកម្សាន្តដ៏រីករាយ នៅលើ​សមុទ្រពោរពេញដោ​យស្នាម​​ញញឹម។

​តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាប្រុសកូន៣រូបនេះ បានបង្ហាញរូបរាង​យ៉ាងស្រ​ស់​​សង្ហា ដោះអាវព្រលែងសាច់ដុំធំៗ ថតជាមួយនឹងបងស្រីរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមួ​យ​ចំនួនបានសរសើរដល់លោកគ្រប់គ្នា ដែលមួយរយៈពេលចុងក្រោយនេះ លោក​ខិ​ត​ខំហាត់យ៉ាងស្វាហាប់ ដើម្បីធ្វើឲ្យរាងស្អាតយ៉ាងដូច្នោះ។

​រូបរាងដ៏ស្រស់សង្ហា តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍​ពីប​ណ្តា​អ្នកគាំទ្រមួយចំនួន បាននាំគ្នាស៊ែរ និងភ្ជាប់​ជាមួយនឹងពាក្យសរសើរដល់លោក​គ្រ​ប់គ្នា ដែលមានកូន៣ វ័យកាន់តែជ្រេយ៉ាងណាក្តី ប៉ុន្តែសម្រស់ និងរូបរាងនៅតែស​ង្ហាដ​ដែ​ល៕

Comments