ផុតចូលឆ្នាំមិនមទាន់បានប៉ុន្មានផង ករុណា ពេជ្រ ទិញឡានស៊េរីទំ​នើប LEXUS 570 យ៉ាងថ្មីស្រឡាង តម្លៃរាប់ម៉ឺនដុល្លារ

0
152

ភ្នំពេញ៖ តារាចម្រៀងរូបស្រស់សង្ហាសាច់សខ្ចី លោកករុណា ពេជ្រ បានបង្ហាញ​កាដូថ្មី​របស់​ខ្លួនតម្លៃរាប់ម៉ឺនដុល្លារ ទាំងព្រឹកព្រលឹម ក្រោយពេលដែលពិធីបុណ្យចូលឆ្នាំខ្មែ​រ​ក​ន្លងទៅ មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។តារាប្រុសរូបនេះបានបង្ហាញរថយន្តស៊េរីទំនើប ពណ៌ស ម៉ាក LEXUS 570យ៉ាងថ្មីស្រឡាង តម្លៃរាប់ម៉ឺនដុល្លារ ដែលជាប្រាក់កក់​កម្លាំង​ញើសឈាមរបស់លោក ដែលបានខិតខំរកទាំងយប់ទាំងថ្ងៃ រកពេលសម្រាក​មិនច​ង់​បា​ន។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហើបថា៖«សួស្តីឆ្នាំថ្មី ហេង ហេង …ទំរាំតស៊ូ ដណ​តឹ​ងយ​កអូនបាន មិនងាយទេ ព្រោះថ្លៃទឹកដោះអូនច្រើនពេក….មួយចំណែក សម្រាប់ប៉ា មួយចំណែកសម្រាប់គ្រួសារ មួយចំណែកនេះ ដើម្បីខ្លួនឯង ប្រសិនបើប៉ាដឹងខ្លួន ចង​ចាំ​វិញ មិនដឹ​ងបានសប្បាយចិត្ត ញញឹម យ៉ាងណាទេ….!!!»។តែអ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​នោះ គេត្រូវបានដឹងថារថយន្តមួយនេះ មានតម្លៃរហូតដល់ ២៣៥ ០០០ ដុល្លារឯ​ណោះ​  នេះបើយោងតាមវេបសាយមួយចំនួន បង្ហាញឲ្យបានដឹង។

បន្ទាប់ពីទទួលបានរថយន្តថ្មីស្រឡាងបែបនេះ លោកក៏មិនភ្លេចនាំអ្នកមានគុណ លោ​ក​ឪ​​ពុកជាទីស្រលាញ់ ដែលកំពុងមានជំងឺសម្រាកព្យាបាល កម្រើកខ្លួនមិនចង់បាន នាំគា​ត់ឡើងជិះរថយន្តជាមួយគ្នាផងដែរ៕

Comments