សម្តេចតេជោ នឹងជិះរថភ្លើងរួម នាយក​រដ្ឋមន្រ្តីថៃ ពីស្ថានីយ​បាន​ខ្លងលឹក មក​ស្ថានីយ​ប៉ោយប៉ែត នៅ​ថ្ងៃ២២ មេសា

0
156

ភ្នំពេញ ៖ យោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថានៅថ្ងៃស​ម្ពោធបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និង​ស្ថានីយរ​ថភ្លើងប៉ោយប៉ែត-ខ្លងលឹក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករ​ដ្ឋមន្រ្តីថៃ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយ៍បានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។

តាមការប្រកាសរបស់ក្រសួងសាធារណការ បានឱ្យដឹងទៀតថា នៅថ្ងៃទី២២ ខែមេសា ខាង​មុខនេះ កម្ពុជា-ថៃ បានឯកភាពគ្នារៀបចំកម្មវិធីសម្រាប់ នាយករដ្ឋមន្រ្តីនៃ​ប្រទេសទាំ​ង​ពី​រ ដោយក្នុងនោះមាន ១៖ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹង​បត់​-បានណងអៀន) ២៖ ពិធីបើកការដ្ឋានសាងសង់អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥, ៣៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ​រួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាល​រថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ៤៖ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។

Comments