ពុទ្ធោ! ៖ មច្ចុរាជ​គ្មានមេត្តា​ផ្តាច់​សង្ខារ​​កូនក្រមុំ​ក្នុងថ្ងៃភ្ជាប់ពាក្យ

0
932

ភ្នំពេញ ៖ រឿងរ៉ាវជីវិត​ត្រូវឃ្លាត​ឆ្ងាយ​ពីគ្រួសារ និងមនុស្សជាទីស្រលាញ់​របស់នារីម្នាក់​ត្រូវ​បា​ន​ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ គង់ វិចិត្រ – លក់ផ្ទះល្វែង និងលក់ដីឡូតិ៍ថ្មីៗ ធ្វើការចែក​រំលែក​ភ្ជាប់​ដោយសំណេរថា «​ទេវតាជាអ្នក​កំណត់មនុស្សជាអ្នកឈឺចាប់ ឈឺ​ចាប់​រាប់​ម៉ឺន​សែនដងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនបែរក្លាយជាថ្ងៃបុណ្យសពកូនក្រមុំទៅវិញ»។

ក្នុងរូបភាព​ដ៏មហាស្រណោះខ្លាំង​រកទីបំផុតគ្មាន​ម្ចាស់គណនីខាង​លើ​ក៏បាន​បន្ថែម​ខ្លីកាន់តែ​ក្តុកក្តួលទៀតថា «ស៊ែរម្នាក់មួយសំរាប់ក្តីអាណិត និងស្រឡាញ់ ជាតិក្រោយ​កុំអោយអភ័ព្វ​ដូច​ជាតិនេះទៀតណាប្អូនស្រី»។ ខណៈ​លេចឡើង​នូវរឿង​ដ៏រន្ធត់​ និង​អនុស្សាវរីយ៍​ហាក់​នៅ​ថ្មីៗ​បែបនេះ​ត្រូវ​បានអ្នកលេងបណ្តាញ​សង្គម​ធ្វើការចែករំលែក​ និងជជីក​សួរ​ពីមូលហេតុ​ពិត​ឈាន​ដល់ការស្លាប់​របស់ស្រ្តីខាងលើ​ ប៉ុន្តែ​ពុំឃើញមានការឆ្លើយតប​ឡើយ គ្រា​ដែល​ម្ចាស់​គណនីជាច្រើន​បានត្រឹម​ចូលរួមរំលែកទុក្ខ​​ដល់ក្រុមគ្រួសារ​សព​ផងដែរ។

Comments