ស្វែង សុជាតា បោះសម្តីធ្ងន់ បើ​ជ្រើស​​តួតាមខ្សែនោះ ភាពយន្ត​ខ្មែរគ្មានថ្ងៃជោគជ័យឡើយ

0
700

ភ្នំពេញ ៖ តារាសម្តែងស្រីល្បីច្រើនឆ្នាំ ស្វែង សុជាតា បានប្រកាសពីការចង់កែប្រែ និង​ដា​ស់​​តឿនស្មា​រតីផលិតករក្នុងស្រុកមួយចំនួនក្នុងការជ្រើសរើសតួសម្តែងតាមខ្សែ ទៅកាន់សារព័ត៌មានក្នុងស្រុកដោយថា គ្មានថ្ងៃជោគជ័យឡើយ ហើយក៏មិនអាចយកភាព​យន្តខ្មែរយើង​ទៅប្រៀប​ជាមួយ​បរទេស​បានដែរ ។

ក្នុងនោះអ្នកនាង ស្វែង សុជាតា ក៏បានរំលេចពី​អារម្មណ៍ពិតនាងបន្ថែមទៀតថា បច្ចុប្បន្ន​បើតាមការសង្កេតរបស់នាង គឺជាង៧០ នៃផលិតករក្នុងស្រុក បានជ្រើស​រើស​តួសម្តែង​តែតាមខ្សែរយៈ មនោសញ្ចេតនា ភាពយោគយល់ជាដើម ដែលជាកត្តាមួ​យធ្វើ​ឱ្យខ្សែភាពយន្តបរាជ័យ ព្រោះទង្វើនេះ ប្រៀបបាននឹងការមើល​រំលងមនុស្ស​មានទេពកោសល្យ ស្រវាតារាសម្តែងតាមខ្សែ ខ្វះសមត្ថភាពសម្តែងមិនដល់។

Comments