ចូលរួមសោកស្តាយ ៖ បុរស​ម្នាក់​គិត​ខ្លី​ ឡើងប្រល័យជីវិត​ចងកលើ​ដើមឈើទាំងអាក្រាត

0
678

សៀមរាប ៖ ពលរដ្ឋ​ជាច្រើន​បាន​បង្ហាញនូវភាព​ភ្ញាក់ផ្អើល​ខណៈដែលបុរស​ម្នាក់​បានសម្រេច​ចិត្ត​បញ្ចប់ជីវិត​របស់ខ្លួន​ដោយឡើង​ទៅលើ​ដើមឈើ​ខ្ពស់​រួច​ចង​ក​ដោយមិន​ដឹង​មូលហេតុ ព្រម​ដោយគ្មានសំលៀកបំពាក់​ជាប់ខ្លួននោះឡើយ ។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ សិរី សួគ៌ – Serey Sour បានប្រាប់ឲ្យដឹង​ខ្លី​ថា «ចងកសម្លាប់ខ្លួន ទាំងអាក្រាតកាយ ស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប នារសៀល​ថ្ងៃទី18 ខែមេសា 2019»។ ភ្លាមៗក្រោយឃើញ​អំពើអត្តឃាត​ទាំង​មិនទាន់​ដឹង​មូលហេតុនេះម្ចាស់គណនីឈ្មោះ ពន្លឺថ្មី ចង្គៀងកែវ ក៏បានខមិន​នូវពាក្យពេចន៍ខ្លី​ក្នុងន័យពិចារណាថា «មកខ្លួនទទេទៅវិញក៏ខ្លួនទទេ»។

Comments