ភ្នំពេញ៖ កាលពីរសៀលម្សិលមិញ តារាចម្រៀងសំឡេងផ្អែមស្រទន់ កញ្ញា មាស សុខសោភា និងតារាចម្រៀងរ៉ក លោក ហ្សូណូ បានរៀបចំ Surprise ខួបកំណើត ឲ្យក្មេងស្រី រ៉ូមី នៅសាលាឯកជនមួយនាកណ្តាលរាជធានីភ្នំពេញ ។ ខណៈកុមារីម្ចាស់ខួបកំពុងអង្គុយលេងជាមួយមិត្តភក្រ នៅម៉ោងសម្រាកចេញលេង ។ ក្នុងវីដេអូសកម្មភាព Surprise មានរយៈពេលប្រមាណ ២នាទីនោះ កំពុងតែកើតជាចម្ងល់ខ្លាំងសម្រាប់បងប្អូនមហាជនគ្រប់មជ្ឈដ្ឋាន ដោយម្នាក់ៗលើកឡើងថា “តើក្មេងស្រីម្នាក់នឹងត្រូវជាអ្វីនឹងតារាចម្រៀងទាំងពីរដួងនេះ? បានជាទៅធ្វើខួបកំណើតដល់សាលា” ។

មន្ទិលសង្ស័យរបស់មហាជនមិនទាន់ត្រូវបានបកស្រាយផង នាព្រឹកមិញនេះ តារាចម្រៀងស្រីល្បីបំពេរបទបុរាណបានយ៉ាងពិរោះ មាស សុខសោភា បានធ្វើឲ្យមហាជនកាន់តែងឿងឆ្ងល់ថែមមួយកម្រិតទៀត ដោយសារតារារូបនេះ បានបង្ហោះរូបភាពស៊ិចស៊ី ក្នុងសំលៀកបំពាក់ប៊ីគីនីឈរប្របមាត់ទឹកជាមួយក្មេងស្រី រ៉ូមី នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ ព្រមទាំងសរសេរសារយ៉ាខ្លីថា “ថ្ងៃនេះនៅឆ្នេរសមុទ្រ រីករាយថ្ងៃខួបកំណើតក្មួយស្រី” ។ គួរកត់សម្គាល់ថា នៅពេលតារាចម្រៀងស្រីរូបនេះ បានប្រើពាក្យថា “ក្មួយស្រី” ធ្វើឲ្យមហាជនទូទៅលែងមានការយល់ច្រលំ ដែលដំបូងឡើងនឹកស្មានថា ជាកូនស្រី មាស សុខសោភា ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែសួរជីកឫស្សជីកគល់ថា “តើក្មេងស្រីរ៉ូមីត្រូវជាក្មួយស្រីបង្កើត ឬយ៉ាងណា? ហេតុអ្វីបានជាថ្ងៃខួបកំណើត ឃើញលោក ហ្សូណូ ដែរ?” ។

ជុំវិញរឿងដ៏អាទិកំបាំងនេះអ្នកជិតស្និទ្ធនឹងអ្នកចម្រៀងដ៏ល្បី មាស សុខសោភា បានបង្ហើបថា “តាមពិត ក្មេងស្រី រ៉ូមី ត្រូវជាកូនស្រីបង្កើតរបស់តារាចម្រៀងតួរងរឿង សិសិររដូវក្នុងបេះដូង លោក ហ្សូណូ និងអ្នកនាង ចាន់ សុផានី ហើយលោក ហ្សូណូ ក៏ជាមិត្តភក្រដ៏ជិតស្និទជាមួយតារាចម្រៀងស្រី មាស សុខសោភា តាំងពីយូរណាស់មកហើយ ។ អញ្ចឹងហើយបានជានាងធ្វើខួបកំណើតឲ្យ និងនាំដើរលេងហ្នឹងណា” ៕

សូមទស្សនាវីដេអូ!!

Surprise birthday at school #niece #birthday #zono

A post shared by Meas Soksophea-Official (@meassoksophea_official) on