ភ្នំពេញ៖ តុលារប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ បានសម្រេចចាប់មន្ត្រីធំៗជា​ច្រើនរូបញាត់​ចូលគុកផ្ទួនៗគ្នាគ្មានប្រណី ឬយោគយល់ ខណៈពួកមន្ត្រីទាំង​នោះបាន​ប្រព្រឹត្តអំពើពុករលួយ រំលោភបំពានច្បាប់ ឃុបឃិតគ្នាលួចដីរដ្ឋជាច្រើន ដែលបណ្ដាល​ឱ្យបាត់បង់ប្រាប់រដ្ឋរាប់រយលានដុល្លារ។

ក្នុងនោះ ង្វៀន ហ៊ូទីន អតីតអភិបាលរងក្រុងហូជីមីញ មានទោសជាប់គុក៧ឆ្នាំ បន្ទាប់ពី​បានរំលោភច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អចលនទ្រព្យរបស់រដ្ឋ។ ករណីដដែល ដាវ អាញ់គៀត អតីតប្រធាននាយកដ្ឋានប្រភពធនធានធម្មជាតិ និងបរិស្ថានក្រុង ត្រូវ​តុលាការសម្រេចឱ្យជាប់គុក៦,៥ឆ្នាំ។ ទ្រឿង វ៉ាន់អ៊ុត អតីតអនុប្រធានក្រុមគ្រប់​គ្រង​ដីធ្លីនៃនាយកដ្ឋាននេះ ត្រូវជាប់គុក៥ឆ្នាំ និងប្រធានការិយាល័យក្រុង២នាក់ទៀត ម្នាក់ជាប់គុក៤ និងម្នាក់ទៀត៣ឆ្នាំផងដែរ៕