ភ្នំពេញ៖ ពិធីការិនី តេង លក្ខិណា ដែលធ្លាប់ចាកចេញពីទ្រនំទូរទស្សន៍ម៉ាយធីវី ប្តូរនាទីធ្វើជាតារាចម្រៀងនៅក្នុងទ្រនំផលិតកម្មM ។ ខណៈប្រជាប្រិយភាពក្នុងអាជីពថ្មីហាក់ស្ថិតក្នុងកម្រិតត្រដរខ្យល់នោះ ពេលនេះស្រាប់តែលេចចេញសារនៅក្នុងបណ្តាញសង្គម ជាមួយវាចារប្លែកៗ។ គួររំឭកដែរ រំពេចពីដំណើរចុះចោលអាជីពជាអ្នកអត្ថធិប្បាយ ក្នុងកម្មវិធីប្រគំតន្រ្តីចុងសប្តាហ៍នៅក្នុងទ្រនំទូរទស្សន៍ម៉ាយធីវី ទៅធ្វើជាតារាសម្រៀងនៅទ្រនំផលិតកម្មM ទាំងមានពាក្យចំអកកប់ៗមាត់ថា ស្រីស្រស់ តេង លក្ខិណា បើទៅធ្វើតារាសម្តែងបានល្អជាងអាចនឹងល្បី តែបើតារាចម្រៀងប្រហែលជាពិបាកប្រជែងទីផ្សារលក់មុនណាស់ ព្រោះថា នាងមិនធ្លាប់ធ្វើជាតារាចម្រៀងផងហ្នឹង។

ប៉ុន្តែយ៉ាងណាអាជីពចម្រៀងរបស់ តេង លក្ខិណា ក៏ទទួលបានការចាប់អារម្មណ៍ពីយុវវ័យមួយប្រាវផងដែរ បន្ទាប់ពីមានបទចម្រៀងមួយ ល្បី ចេញទៅថតនៅក្រៅប្រទេស។ តែក្រោយមកទីផ្សារអាជីពថ្មីរបស់នាង ក៏ស្ងប់ឈឹង ក្រៅពីរន្ទឺនាងមានស្នេហាភេទដូចគ្នាជាមួយថៅកែផលិតកម្ម ។ ដែលទើបតែថ្មីៗនេះនាង តេង លក្ខិណា បានបញ្ចេញប៉ុន្មានឃ្លានៅលើបណ្តាញសង្គម មកដាស់ចម្ងល់មហាជនជាថ្មី ជាមួយអត្ថន័យសារ ដែលនាងមិនបានបកស្រាយចុងកន្ទុយ។ ក្នុងនោះនាងបានសរសេរ នៅលើគណនីយហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា«ធ្វើត្រូវហើយតែមិននិយាយ ល្អជាងនិយាយត្រូវហើយតែមិនធ្វើ»។