បាត់មុខសិល្បៈយូរ ៖ សាពូន មី​ដា​ដា​ ដល់ថ្នាក់ជិះរទះរុញព្យួរសេរ៉ូម

0
448

ភ្នំពេញ៖ ប្រិយមិត្តពិតជាធ្លាប់ស្គាល់ហើយអតីតតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំក្រុមហ៊ុន រស្មីហង្សមាស លោក សាពូន មីដាដា ក្រោយរៀបអាពាហ៍ពិពាហ៍ជា​មួ​យ​នឹងតារាស្រីសមត្ថភាពខ្ពស់អ្នកនាង សឿ សុធារ៉ា ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយបានទៅសាងសុភមង្គលគ្រួសារយ៉ាងមានក្តីសុខ។

ប៉ុន្តែថ្មីៗអ្វីដែលមហាជនមានការភ្ញាក់ផ្អើលនោះលើបណ្ដាញសង្គមក៏រំលេចរូបប៉ុន្មានសន្លឹ​ក​ស្ដែងពីតារាប្រុសរូបនេះអង្គុយលើរទេះរុញ ដៃមានព្យួរសេរ៉ូម អមសារបង្កប់ន័យថា​«​គ្រឿ​ង​​ក្នុងសត្វ គ្រឿងសមុទ្រ ស្រាបៀរ ស្រាវីស្កី បើមិនតមទេ នឹងដើរលែងរួចហើយ សាពូន នេះ​ជាការទូន្មានរបស់លោកគ្រូពេទ្យ ជំងឺសន្លាក់អាស៉ីត»។ ក្នុងនោះក៏មានជូនពរពីសំ​ណា​ក់មិត្តភក្តិឱ្យឆាប់ជាសះស្បើយ ហើយខ្លះទៀតក៏បានសួរថាឈឺអ្វី ? សាពួន មីដាដា បានប្រាប់ថា«ជំងឺសន្លាក់ និង អាស៊ីត» ។

Comments