រំភើបពេក៖​ ឌី សូនីតា​ និយាយលែងចេញពេលអ្នកគាំទ្រធ្វើរឿងមួយនេះ(មានវីដេអូ)

0
238

សៀមរាប៖​ រឿងរ៉ាវដ៏រំភើបមួយបានកើតឡើងនៅប្រលានយន្តហោះសៀមរាប ខណៈពេលដែលតារាសម្ដែង ឌី សូនីតា រៀបនឹងឡើងយន្តហោះ ស្រាប់តែនារីស្រស់ស្អាតម្នាក់ជាអ្នកធ្វើការអនាម័យនៅទីនោះដែលជាអ្នកគាំទ្រ បានរត់មកយ៉ាងស្រស្រាក់ស្រស្រាំភ័យផងអរផង គោលបំណងចង់ជួបនឹងអ្នកនាង ឌី សូនីតា ដែលជាIdolរបស់ខ្លួនស្រលាញ់ខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។

ឃើញដូចនេះតារាសម្ដែងដ៏ដូចជាតារាសម្រៀង ឌី សូនីតា រំភើបដល់ថ្នាក់រកនឹកនិយាយអ្វីលែងចេញ ក៏បានបង្ហោះសារមួយថា៖ «អ្នកអនាម័យស្អាតគួរអោយស្រលាញ់ចឹង អ្នកណាទៅហ៊ានស្អប់កើត? ខ្ញុំគ្មានពាក្យអីនិយាយទៅកាន់គាត់ក្រៅពីអរគុណដែលបានស្រលាញ់ខ្ញុំ អោយតម្លៃខ្ញុំចេញពីចិត្ត អរគុណមែនណាអូនរ័ត្ន»។ ក្នុងនោះអារ័ត្នក៏បានតបនៅក្នុងខមមិនវិញថា អគុណណាស់បងស្រីដែលអោយតំលៃប្អូនស្រីម្នាក់នេះចង់យាយថាស្រលាញបង I want to say love u sis sonita។​ សូមទស្សនាវីដេអូខាងក្រោម៖

Comments