យល់យ៉ាងណាបងប្អូន? ៖ ស្រ្តីចំណាស់ប៉ះប្តីគេពាក់ផ្កាយ២ ប្រពន្ធដើមលើកគ្នាព្រួតវាយ សំពះសុំ​សម្តេច​ជួយ (មានវីដេអូ)

0
766

 ភ្នំពេញ ៖ រឿងរ៉ាវដ៏មហាសែនវែងឆ្ងាយ​របស់ស្រ្តីចំណាស់​ម្នាក់​ដែល​ពុំ​ព្រមស្ម័គ្រលោក​ផ្កាយ​២ ដោយហេតុ​ថាមានប្រពន្ធ និងខ្លាច​មានបញ្ហានោះ ក៏បានស្ងប់​រលត់​ក្រោម​ការលួង​លោភ​របស់​បុរស​ជាមន្ត្រីសម្តី​ផ្អែម​រហូ​តក្លាយ​ជាស្នេហា​លួចលាក់​ ប៉ុន្តែ​ចុងក្រោយ​ស្រ្តី​ខាងលើ​នេះ​បានត្រឹមខកកាយស្តាយចិត្ត​ ដ្បិត​ប្រពន្ធដើម​លោកផ្កាយ​២​រូបនេះ​បានកេណ្ឌ​បក្ខ​ពួក​មកព្រួតវាយ​ដើម្បីឲ្យរាងចាល​ ខ្លាចរអារ​ចំពោះពាក្យ «ប្តីគេ»។

គ្រាដែល​ផ្ទៃ​កំពុង​មានរបួស​មិនទាន់​ទាំងបាត់ស្នាមផងនោះ ម្ចាស់គណនីឈ្មោះ សូ សា​មឿន ក៏បានធ្វើការចែករំលែកភ្ជាប់​នូវ​វីដេអូ រៀបរាប់ដំណើរ​ដើមទង​ ព្រម​ទាំងសារ​អំពាវ​នាវ​ដល់សម្តេច​ទាំងទ្វេថា «សូម Share អោយដល់សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រានី រកយុត្តិធម៌អោយខ្ញុំផង»។

យ៉ាងណាមិញក្រោយឃើញ​ និងបានស្តាប់​សារស័ព្ទទួញត្អូញក្រោយក្លាយជាជនរងគ្រោះ​ព្រោះ​សុខ​នឹងប្តី​គេបែបនេះ បើទោះបី​ថាកើត​ឡើង​ដោយមិនពេញចិត្តក្តី​ អ្នកលេង​ហ្វេសប៊ុក​ហាក់​កើននូវកំហឹង​ខឹងទៅវិញ​ និងលើកថា មិនគួរ​ណាចេញមុខ​ទាំងមិនខ្មាស​បែបនេះឡើយ​ យកប្តីគេ​គឺបែបនេះឯង ខណៈម្ចាស់គណនីឈ្មោះ Nget Sreyleak បានចូលមកបកស្រាយទំនងជាដឹងសាច់រឿងច្បាស់ដូចថ្ងៃថា «អ៊ី​យកប្ដីគេពីរឆ្នាំហើយ​ឌឺដាក់​ប្រពន្ធដើមរហូតទើ​បកូនគាត់ទ្រាំលែងបានម៉ែគេម៉ែយើ​ងគ្មាននរណា​ទ្រាំបាន​ទេគួរពិចារណាផង អ៊ីអត់ចេះខ្មាសគេទេយកប្ដីគេហើយហ៊ានផុសវីដេអូទៀត»។

បាន​បង្ហោះ​ដោយ សូ សាមឿន នៅ អាទិត្យ 14 មេសា 2019

Comments