ក្រសួងមហាផ្ទៃ ៖ ជនបរទេស​ជាង​៨​ម៉ឺន​នាក់​កាន់​ឯកសារ​មិន​ប្រក្រតី​ស្នាក់​នៅ​កម្ពុជា

0
288

ភ្នំពេញ ៖ ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា​មាន​ជន​បរ​ទេ​ស​ជាង​៨​ម៉ឺន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​កាន់​ឯកសារ​មិន​ប្រក្រតី​ដើម្បី​ស្នាក់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ការ​​រក​ឃើញ​នេះ​ដោយ​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេ​សន៍​ចំនួន​៤៩៦០៣​គ្រួសារ​ ឬ​មនុស្ស​ជាង​១៨​ម៉ឺន​នាក់​។

ចំណែក​មន្ត្រីជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា ​ខ​ណៈ​ដែល​ប្រទេស​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​នោះ ជនបរទេស​កាន់តែ​ច្រើន​មាន​បំណង​មក​ស្នាក់​នៅ​ឬ​ក៏​រកស៊ី​នៅ​កម្ពុជា​ ចំណែក​​អាជ្ញាធរ​ក៏​បាន​កំពុង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

Comments