គួរឲ្យអាសូរ ៖ ទុក្ខជាន់ទុក្ខកំពុង​ចំ​អាសសព បែរបាក់ផ្ទះ ស្រែកផ្អើល​ (មានវីដេអូ)

0
429

ព្រៃវែង ៖ ​ករណី​គួរ​ឲ្យ​អាសូរ​យ៉ាង​ខ្លាំង​មួយ ក្នុង​ពិធី​បុណ្យ​សព​លោក​តា​ម្នាក់ នៅ​ខេត្ត​ព្រៃ​វែង ពិធី​​បុណ្យ​សពលោក​តា​មិន​ទាន់​ចប់​សព្វ​គ្រប់​ផង បែរ​ជា​​មាន​ឧបទ្ទវហេតុ​​បាក់​ផ្ទះ​ធ្លាក់​មនុស្ស​ជា​ច្រើន​នាក់ ព្រម​ជា​មួយ​សព​លោក​តា​ផង​ដែរ តែ​​សំណាង​ល្អ​សព​លោក​តា​មិន​បាន​ធ្លាក់​ដល់​ដី​នោះ​ទេ​ ដោយ​សារ​កូន​ចៅ​នៅ​ទប់​ទាន់ ឯ​អ្នក​នៅ​លើ​ផ្ទះ​នោះ​ក៏​ពុំ​មាន​រង​របួស​អី​ធ្ងន់ធ្ងរ​ដែរ។​

គ្រាន់​តែ​អ្នក​ខ្លះ​របួស​ដៃ​ជើង​តិច​តួច​ព្រោះ​ផ្ទះ​មិន​ជា​ខ្ពស់​ប៉ុន្មាន​នោះ​ទេ គ្រោះ​ថ្នាក់​កើត​ឡើង​ដោយ​សារ​ផ្ទះ​មាន​សភាព​ចាស់ ឯ​អ្នក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​មាន​គ្នា​ច្រើន ទើប​បណ្ដាល​ឲ្យ​ដាក់​រនាម​ទាំង​ផ្ទាំង​ពាក់​កណ្ដាល​ផ្ទះ​តែ​ម្តង។ ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ក្នុង​ភូមិ​បារាយណ៍​លិច​ សង្កាត់​បារាយណ៍​ក្រុង​ព្រៃវែង ​ខេត្ត​ព្រៃវែង​កាល​ពី​ថ្ងៃ​ទី ១៣ មេសា មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​មួយ​ថ្ងៃ​។

បាន​បង្ហោះ​ដោយ Seyha Ml នៅ សៅរ៍ 13 មេសា 2019

បាន​បង្ហោះ​ដោយ Seyha Ml នៅ សៅរ៍ 13 មេសា 2019

Comments