គិតច្រើនរឿងអី?៖ ដេននី ក្វាន់ ទ​ទួ​ចចង់ក្លាយជាក្មេងព្រោះមិនចង់ខ្វ​ល់​

0
201

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ដេននី ក្វាន់ ដែលមានភាពល្បីរន្ទឺនឹងការតុបតែងខ្លួនបែបស៊ិចស៊ី បន្ទាប់ពីបញ្ចប់អាជីបជាតារាសម្ដែងហើយ ក៏បានចាប់អាជីពថ្មីជាអ្នកលក់គ្រឿងសំអាងតុបតែងខ្លួនដែលទទួលបានជៅគជ័យខ្លាំងនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងភាពល្បីល្បាញ និងជោគជ័យខ្លាំងទាំងជីវិតក៏រស់សោយសុខលើគំនរមាសប្រាក់នោះនាងក៏តែងដើរជួយជនក្រីក្រតាមតំបន់ដាច់ស្រយាលជារឿយៗ។ តួយ៉ាងលើបណ្ដាញសង្គមមុននេះនាង ដេននីក្វាន់ ក៏រំលេចរូបមួយសន្លឹកជាមួយក្មេងស្រីអមសារខ្លីបង្ក​ប់​ន័​យ​ថា«ខ្ញុំមិនអាចដឹងនោះទេថាក្មេងស្រីម្នាក់នេះមើលមកខ្ញុំក្នុងន័យអ្វី??? តែខ្ញុំដឹងខ្លួនខ្ញុំថាខ្ញុំមើលទៅគេដោយក្តីអាណិតនិងស្រលាញ់..! ពេលខ្លះខ្ញុំពិតជាចង់ក្លាយជាកូនក្មេងវិញណាស់ ព្រោះមិនសូវគិតច្រើន ខ្វល់ខ្វាយច្រីន ដូចពេលនេះ»។

Comments