តស៊ូទៅដើម្បីអនាគត៖ កំដៅឡើងដល់៤២អង្សាសេក្មេងតូចៗនៅទ្រាំអង្គុយរៀនទាំងញើសហូរសស្រាក

0
182

សង្គម៖ លើបណ្ដាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះ Lim Bungkea បានធ្វើការចែករំលែករូបភាពជាច្រើនសន្លឹកស្ដែងពីក្មេងៗសិស្សសាលាមួយកំពុងអង្គុយរៀនទាំងហូរញើសសស្រាកខណៈដែលកំដៅឡើងរហូតដល់៤២អង្សាសេ។ គណនីបង្ហាញឡើងថា«រូបភាពខាងក្រោមនេះគឺជារូបភាពដែលថតពីទិដ្ឋភាពនៅក្នុងសាលាបឋមសិក្សាមួយ ដែលមានសិស្សតូចប្រហែល៧០នាក់។អាកាសធាតុក្តៅហែង សិស្សតូចទាំងនេះកំពុងតែរៀនក្នុងបន្ទប់ដែលអគ្គិសនីត្រូវបានកាត់ផ្តាច់»។

បន្ថែមទៀតថា«ខ្ញុំក្រលេកមើលទៅកូនតូចម្នាក់ដែលហូរញឺសសស្រាក់ស្ទើខ្សោះជាតិទឹក កំពុងអង្គុយរៀន ខ្ញុំចេះតែនឹកគិតថាតើក្មេងតូចៗនេះ អាចរៀនចូលទេ? តើក្មេងតូចៗទាំងនេះក្តៅយ៉ាងណាទៅ បើសូម្បីតែខ្ញុំក៏ទ្រាំមិនចង់បានដែលនោះ? បើតាមសម្តីគ្រូប្រចាំថ្នាក់ មានសិស្សជាច្រើនមិនបានមករៀនព្រោះតែក្តៅពេក ហើយដាច់ភ្លើងទៀត»។

ទន្ទឹមនឹងនោះម្ចាស់គណនីរូបនេះក៏បន្ថែមសំនូមពរទៀតថា«ក្នុងនាមខ្ញុំជាអណាព្យាបា​ល​ (ទោះជាគ្មានកូនរៀននៅសាលារដ្ឋក៏ដោយ) ខ្ញុំសូមសំណូមពរទៅក្រសួងអបរំ ក៏ដូចជាអគ្គីសនីជាតិកម្ពុជា សូមមេត្តាពិនិត្យមើលតាមសាលារដ្ឋ បើអាចសូមមេត្តាកុំកាត់ផ្តាច់ភ្លើងពីសាលារៀន។ អរគុណ»។

Comments