ភ្នំពេញ៖ ក្រោយពីអតីតគូដណ្ដឹងរបស់កញ្ញា នី មុនីនាថ បានដាក់ពាក្យបណ្ដឹង ប្តឹងពីបទ ឆបោក និងរំលោភសេ​ច​​ក្តីទុកចិត្ត កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ។ កញ្ញា នី មុនីនាថ ត្រូវបានតុលារការនៃសា​លា​ដំ​​បូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២ និង៣០នាទី តាមដីការកោះអញ្ជើញរបស់ចៅក្រម ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ ផងដែរ។ជាមួយនឹងពាក្យប្តឹងរបស់អតីតគូដណ្តឹងរហូ​ត​មកដល់ពេលនេះ តុលាការធ្វើការកោះហៅឲ្យចូលទៅកាន់សាលាដំ​បូងរាជធានីភ្នំពេញ គេសង្កេតឃើញថា នី មុនីនាថ ហាក់មិនខ្លាចញញើត និងមិនខ្វាយខ្វល់អី្វបន្តិចសោះឡើយ ព្រោះតែនាង ក៏មានហេតុផលច្រើនត្រូវបកស្រាយដែរ និងភស្តុតាងតាមច្បាប់ទៀតផង។ បើទោះបីជាយ៉ាងណាក៏​ដោយ យើងមិនទាន់ដឹងទេថា តើថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៧ នី មុនីនាថ នឹងចូលខ្លួនមកបំភ្លឺក្នុងតុលារការដែ​រ​ឬអត់ហើយរឿងរ៉ាវនេះ នឹងទៅជាយ៉ាងណានោះ!

គួរបញ្ចាក់ផងដែលថា លោក អ៊ឹង សូឡាង ដែលត្រូវជាអ​តី​ត​គូ​ដ​ណ្តឹ​ងរបស់ នីមុនីនាថ បានប្តឹងទាមទារឲ្យសងប្រាក់ចំនួន ៧០០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) និងបង់ជំ​ងឺ​ចិត្ត ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីតារាសម្ដែង នី មុនីនាថ ដោយចោទថា នាងបានបោកប្រាស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕