ភ្នំពេញ៖
កាលពីថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៧ តារាចម្រៀងលោក សន វិជ្ជបុត្រ បានដឹកនាំតារា១ក្រុម យកអំណោយទៅចែកប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅស្រុកបាភ្នំ ខេត្ត ព្រែវែង រួមជាមួយវត្តមានព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទជើងវត្តជាច្រើននាក់។ ទន្ទឹមនឹងការបង្ហាញសកម្មភាពមនុស្សធម៌នេះលោកក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកសូមចូលរួមជួយអ្នកក្រីក្រ ក្រោមប្រធាន “ជួយខ្ញុំ.! ខ្ញុំជួយអ្នកក្រីក្រ” ។
តារាចម្រៀងលោក សន វិជ្ជបុត្រ បានប្រាប់ថា ពិធីនាំយកអំណោយសប្បុរសជន រួមជាមួយថវិការបស់អ្នកសិល្បៈរួមនឹងរូបខ្ញុំបានធ្វើនៅ វត្ត “ធម្មសំមិត្តារាម” ស្ថិត ភូមិព្រៃផ្ចិត ឃុំ ធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយពិធីនេះបានចែកជូនប្រជាជនក្រីក្រចំនួន ២៥គ្រួសារ ដែលគ្មានទីពឹងអ្នកខ្លះត្រូវឪពុករត់ចោលម្ដាយ ម្ដាយរត់ចោលកូនជីដូនប្រឹងរស់ដើម្បីចិញ្ចឹមចៅជាដើម ។
លោក សន វិជ្ជបុត្រ បានប្រាប់ថា អំណោយទាំងនោះ គឺខ្ញុំបានទទួលបានពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក មានលោក គីម វុទ្ធី នឹង លោក ឡេង ផល្លា រស់នៅ សហរដ្ឋអាមេរិក និង ម្ដាយធម៌ជាអាជីវករលក់ខោអាវនៅផ្សារអូឡាំពិក។ប្រជាជនក្រីក្រ ចំនួន ២៥គ្រួសារជាប្រជាជនក្រីក្រដែលត្រូវបានរៀបចំឈ្មោះជាស្រេចនោះ ទទួលបាន១
គ្រួសារ មានមី១កេះ ទឹកស្រី១យូ ទឹកស៊ីអ៊ីវ១យូ ត្រីខ១យូ អង្គរ១បេ ថវិកាមួយចំនួន។ ចំណែកប្រជាពលរដ្ឋ ក្មេងៗ ក៏ដូចជាលោកតាលោកយាយ ដែលបានអញ្ជើញមកវត្តជាង១០០នាក់ក៏ទទួលបានដូចគ្នា មានមានខោអាវ ទឹកសម្រង់ ភេសជ្ជៈ និង ថវិកា មួយចំនួន។
