ភ្នំពេញ៖ តារាចម្រៀងដែលទើបឡើងស៊ើរីឡាន លោក សុគន្ធ ថេរ៉ាយុ ដែលកំពុងមមាញឹកខ្លាំងនិងការងារសិល្បៈ។ ថ្មី​ៗ​លោកបែរជាបង្ហាញអារម្មណ៍សោកសៅនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនទៅវិញ។ ក្នុងសោកសៅនោះ លោក បា​​នរៀបរាប់ថា«អ្នកណាក៏មានបញ្ហាដែល តិចច្រើនតាមកម្មរបស់ខ្លួន នឹងតាមកំរិតនៃការអប់រំចិត្តរៀងៗខ្លួន បើ​បាបចាស់ច្រើន ថែមទាំងមិនបានអប់រំចិត្តទៀត ទុក្ខជាន់លើទុក្ខមិនខាន»។ ក្នុងន័យនេះលោកចង់ប្រាប់ដ​ល់​មនុស្សមួយចំនួនឲ្យចេះអប់រំចិត្តរបស់ខ្លួន។

ក្នុងសារដដែលនោះលោកបានបន្តថា«បើអ្នកជួបរឿងទុក្ខសោកច្រើនហើយត្អូញត្អែរប្រាប់គេ តើបានប្រយោជន៍អ្វី​?​បើគេស្រលាញ់អ្នកគេបានត្រឹមអាណិតឬជួយអ្នកបានតិចតួច ហើយបើគេស្អប់អ្នកវិញគេនឹងសើចចំអកអោ​យ​​​អ្នកថែមមិនខាន»។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបន្តថា« កុំទន់ជ្រាយពេកអីជីវិតមានបញ្ហាចឹងឯង ។ កុំ​កើ​​តទុក្ខពេកពិបាកចិត្ត ទៅបានត្រឹមតែកើតទុក្ខថែម ។ ក្លាហានឡើង រឹងប៉ឹងឡើង ងើបមុខឡើង ក្រឡេកមើ​ល​អោយឆ្ងាយប្រឹងឈានទៅមុខទៀតបន្តដំណើររហូតដល់ថ្ងៃបញ្ចប់» ។