ភ្នំពេញ៖ តារាសម្តែងស្រី និងតារាបង្ហាញម៉ូតរាងតូចខ្ពស់ស្រឡះសាច់សខ្ចី អ្នកនាង ប៊ីរីយ៉ា ក្រោយពីប្រកាសខ្លួនចូលវិថីសិល្បៈវិញមិនទាន់បានប៉ុន្មានផង បង្អួតហាងលក់ក្រណាត់ប៉ាក់ ដែលទើបនឹងបើកដំណើរការថ្មីសន្លាង។ ខណៈក៏មានចំហាយព័ត៌មានថា ជាជំនួយមនុស្សក្រៅរង្វង់គ្រួសារផង។ ថ្មីៗនេះ អ្នកនាង ប៊ីរីយ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖« ជិតរួចរាល់ហើយហាងថ្មីរបស់ខ្ញុំជួយគាំទ្រផងណាអ្នកទាំង អស់គ្នាផ​លិ​ត​ផងនាំចូលពីប្រទេសបារាំងនឹងអ៊ីតាលី»។ បន្ទាប់ពីបានឃើញដូចនេះក៏ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសរសើរថាចូលសិល្បៈវិញមិនទាន់បានប៉ុន្មានផងក៏មា​ន​ដើមទាន់បើកហាងរកស៊ីថ្មី របស់ នាង ប៊ីរីយ៉ា ដែលមានស្វាមីវ័យក្មេងរូបសង្ហានោះ ក៏មានចំហាយព័ត៌មានផ្ទុះការសាទរពីអ្នកគាំទ្រនាងទៅវិញដែលថា ទំនងជាស្វាមីនាងផ្តល់លុយបើកហាងឲ្យ។ ប៉ុន្តែផ្ទុយទៅវិញក៏មានដំណឹងបែកធ្លាយថានាង ប៊ីរីយ៉ា មានម្ចាស់ជំនួយក្នុងការបើកហាងរបស់នាងដែលនៅក្រោយខ្នងជាមនុស្សស្រីទៅវិញ។ យ៉ាងណាមិញតារាសម្តែងកូនមួយរូបនេះនៅមិនទាន់បញ្ចាក់ឲ្យច្បាស់នៅឡើយទេថាមនុស្សស្រីដែលជួយជ្រោមជ្រែង ហាងរបស់នាងត្រូវជាអ្វីនឹងនាងនោះទេ។