ភ្នំពេញ៖ បើទោះជាពេលនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធបង្ហាញពីជីវិតអាពាហ៍ពិពាហ៍ដោយបើកចំហនោះ ប៉ុន្តែមិនដូចដែលអ្វីដែលមជ្ឈដ្ឋាននានាធ្លាប់ពោលនោះទេ ថា តារាពេលមានគ្រួសារឬរៀបការនឹងធ្លាក់ប្រជាប្រិយភាព។ខណៈនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធត្រូវបានគេមើលឃើញថាប្រជាប្រិយភាពនេះនៅតែខ្លាំង ទាំងខ្លួនឯងមិននឹកស្មានផង។
ប្រិយមិត្តអ្នកគាំទ្រ ជាច្រើនប្រាកដជាបានជ្រាប ពីទឹកដមសម្លេងរបស់ លោក ឆាយ វីរៈយុទ្ធ ដែលជាតារា ចម្រៀងម្នាក់ អាចច្រៀងបទបែនគ្រប់យ៉ាងស្ថានភាព។ ជាក់ស្ដែង កេរ្តិ៍ឈ្មោះរបស់ ម្ចាស់បទ«គេមិនស្រលាញ់យើងទេ»រូបនេះក៏កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើងបើទោះជារូបលោកបាន រៀបការមានគ្រួសារហើយក៏ដោយ។
ថ្មីៗនេះដែរ លោកបានចេញទៅសម្ដែងកម្មវិធីមួយ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែលោក ឆាយ វីរៈយុទ្ធ ច្រៀងចប់ភ្លាម ក៏មានហ្វេន អ្នកគាំទ្រជាច្រើន តាំងចាស់ក្មេង តម្រង់ជួរចាំថតជាមួយរូបលោក ផ្ទាល់តែម្ដង ។
រំពេចនោះដែរ តារាចម្រៀងក្លាយជាថៅកែលក់អង្កធំ ក្រោយធ្វើជាកូនប្រសារថៅកែរោងម៉ាស៊ិនកិនស្រូវល្បីនៅទឹកដីខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ ក៏បានសរសេរសារសាទរអ្នកគាំទ្រលោកថា «សូមអរគុណប្រិយមិត្ត នៅព្រៃទា ក្រុងភ្នំពេញ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះខ្ញុំបាទ តន្រ្តី LEO Concert 11, វិច្ឆិកា 2017 កន្លងទៅ ទាំងខ្ញុំមិននឹកស្មានដល់។ សូមប្រិយមិត្តទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារផងដែរ។នេះបើតាមវីដេអូខ្លី ដែលតារាប្រុសរូបនេះ បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន ជាមួយសារអរគុណអ្នកគាំទ្រ៕
