ភ្នំពេះញ៖ តារាសម្ដែងប្រុសរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា ដែលប្រិយមិត្តស្គាល់ថា ជាដៃគូសម្ដែងឆាកល្ខោនស្នេហា ជាមួយតារាស្រី កញ្ញា ឌី សូនិត្តា។ ថ្មីៗនេះតារារូបនេះ បានបញ្ចេញសារប្រតិកម្ម រឿងផលិតករ រមែងកេញចំណេញកំលាំងញើសឈាម តារាសិល្បៈ។ តែយ៉ាងណា តារាសម្តែងរមែងបង្អួញដំណើរស្នេហាជាមួយ ស្រីស្រស់ ឌី សូនិត្តា ដែលរហូតមជ្ឈដ្ឋានមហាជនដឹងថា ជាឆាកល្ខោនសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ លោក ចន អេឡិចហ្សូរ៉ា ក៏បដិសេធ រឿងនោះមិនមែនកើតលើរូបលោក ហើយក៏មិនមែនកើតលើដៃគូលោក នាង ឌី សូនីតា នោះដែរ ។

ដោយក្នុងសារនោះ លោកបានបញ្ជាក់ថា«មិនមែនជារឿងកើតឡើងចំពោះខ្ញុំឬ Sisខ្ញុំ សូនិតា នោះទេ។ វាកើតឡើងចំពោះ សិល្បករខ្មែរយើងមួយចំនួន»។ ក្នុងសារដដែលនោះ បុរសសង្ហាស្មគ្រសម្តែងឆាកល្ខោនស្នេហ៍និងស្រីស្រស់ ឌី សូនីតា លោក ចន អេឡិចហ្សូរ៉ា បន្ថែមសារការសំដីសុំទោសជាមនុសថា (និយាយជារួមទេ មិនមែនសំដៅចំៗអ្នកណាឡើយ)គ្នាថតដើម្បីថវិកា។ លោកបានលើកឡើងដែរថា«កុំអាងខ្លួនមានហើយស៊ីញើសឈាមគេដូចនេះ ប្រយត្ន័ ទេវតា បរាមុខណា និងជីវភាព (បានតិចតួចហើយ បើតម្លៃវិញ គឺដូចផ្សារត្រីអញ្ចឹង), អ្នកប្រហែលថា លុយហ្នឹងតិច តែក៏គួរតែសងគ្នាផងទៅ ព្រោះជាកំលាំងញើសឈាមគ្នា បើអ្នកជាអ្នកមានម្លឹងៗទៅ ហើយ»។ ជាមួយគ្នានេះលោកបានអះអាងបញ្ជាក់បន្ថៃមថា«មិនមែនជារឿងដែលកើតឡើងចំពោះខ្ញុំ និង Sisខ្ញុំទេ! សំណាងណាស់ដែលយើងទាំងពីរ ជួបតែផលិតករមនុស្សធម៌ និងល្អៗ!»។