ភ្នំពេញ៖គ្មានអ្នកណាមិនដឹងនោះទេថា តារាកំប្លែងល្បីឈ្មោះនាង ប្រិមប្រិយ បានធ្វើពិធីភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពីថ្ងៃទី១៦ មិថុនា នៅខេត្តបាត់ដំបង ជាមួយនឹងម្ចាស់ស្នេហ៍ដែលជាតន្ត្រីករផងនិងជាអ្នកចម្រៀងផង រស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែគិតមកដល់ថ្ងៃនេះ ពិធីភ្ជាប់ពាក្យមានអាយុទើបតែជាង២ខែ ស្រាប់តែមានដំណឹងថាអ្នកទាំងពីរបានផ្ដាច់ ពាក្យ ខណៈដែលលោក រ៉ា និត ក៏ហោះទៅបង្ហាញភាពសោគសៅតែម្នាក់នៅទឹកដីអាមេរិក។
បើទោះជាយ៉ាងណាតារាកំប្លែងនាង ម៉ក់ សុគន្ធស្រីនិច្ច ហៅ ប្រឹមប្រិយ ជាតារាសម្តែងក្នុងក្រុមនាយ កុយ និងជាកូនស្រីស្តេចល្ខោនកត់ តាម៉ក់ៗ នាងទទួលស្គាល់ថា ចំណងស្នេហ៍របស់នាងនិងគួរដណ្តឹងនៅអាមេរិកពិតជាមានបញ្ហានឹងគ្នា។ ប៉ុន្តែជុំវិញរឿងនេះសូមមិនធ្វើការបកស្រាយពីមូលហេតុ»។
ប៉ុន្តែលោក រ៉ា នីត ដែលគេស្កាល់ថាជាគួរដណ្តឹងនាង ប្រឹមប្រិយ និងក្រោយល្បីមានភាពរង្គោះរង្គើចំណងស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍ ហើយបានហោះហើរត្រឡប់ទៅដល់ទឹកដីអាមេរិកវិញ ហើយតែងបង្ហោះរូបថតម្នាក់ឯងក្នុងទឹកមុខសោកសៅជាបន្តបន្ទាប់ នៅថ្ងៃទី២០សីហាម្សិលម៉ិញា លោក ក៏បានបង្ហោះសារសារភាពពីកំហុសខ្លួន ពីការសម្រេចកន្លងមក។ ដោយលោកបង្ហាញថា «ការលះបង់ត្រូវបានបញ្ចប់ ខ្ញុំធ្លាក់ដល់ចំណុចសូន្យបែបនេះ ក៏ព្រោះតែខ្ញុំជ្រើសរើសដែរ ហើយក៏មិនបន្ទោសអ្នកណាដែរ»។
