ជួយស៊ែចែករំលែងផងបងប្អូន៖ ក្រ​សួ​ងសុខាភិបាលចែករំលែកវិធីការ​ពារ និងសង្គ្រោះបឋមពេលមេឃក្តៅខ្លាំងញ៉ាំភេ​ស​ជ្ជៈផ្អែម​

0
493

ភ្នំពេញ៖អាកាសធាតុមានកាកើនកំដៅខ្លាំងដែលមានសីតុណ្ហភាពឡើងរហូតដល់ទៅ​៤០​-៤​២អង្សាសេ អាចធ្វើឲ្យប្រជាពលរដ្ឋពិសេសមនុស្សចាស់ និងកុមារតូចៗ អាចប្រឈមនឹ​ង​​គ្រោះថ្នាក់ដល់អាយុជីវិតបានដោយសារបញ្ហាជំងឺបេះដូង ជំងឺសួត និងអាចមានជំងឺឆ្លងផ្សេងៗទៀត។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បា​ន​បង្ហាញពីរបៀបការពារ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព។

ដោយលោកស្រីក៏បញ្ជាក់ថា«ប្រជាពលរដ្ឋត្រូវពិសាទឹកឱ្យបានច្រើន និងជៀសវាងការបរិ​ភោ​គភេសជ្ជៈផ្អែម កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ និងព​ណ៌​ស្រាលៗ ដែលមិនសូវស្រូបកម្ដៅថ្ងៃ និងស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆត្រ ដើម្បីការពារ។ ចំណែកចំណីអាហារត្រូវតែស្អាត មានអនា​ម័​យ​ល្អ ទុកដាក់ម្ហូបឱ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ ឱ្យមានរបៀបកុំនៅច្របូកច្របល់គ្នា »។

ដោយឡែកពាក់ព័ន្ធនឹងវិធីសង្គ្រោះបឋមនៅក្នុង អាកាសធាតុក្ដៅខ្លាំងវិញលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា« នៅក្នុង អាកាសធាតុក្ដៅខ្លាំងកាលបើយើងប្រហែស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសារធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ហើយ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺ ឱ្យសម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ដែលត្រជាក់។ ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញ ឱ្យអ្នកជំងឺពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឬក៏អាចផ្ដល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាបកាហ្វេ ជាមួយទឹក២៥ស្លាបព្រាបាយ មិនត្រូវផ្ដល់នូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជាតិស្រាឡើយ និងត្រូវដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា»។

Comments