ភ្នំពេញ៖ តារាសម្ដែង មាស សម្ផស្ស ដែលល្បីជូបតែរឿងស្នេហាខកបំណង ប៉ុន្តែនាងធ្វើឲ្យមជ្ឈដ្ឋានជាច្រើនស្ងើចសរសើមិនដាច់ពីមាត់ និងអំពើមនុស្សធម៌ជួយដល់អ្នកជួបទុក្ខលំបាកជាច្រើន។ ជាមួយគ្នានេះដែរតារាស្រីដែលមានខ្សែជីវិត អភ័ព្វ ចំណងជីវិតស្នេហា មានទាំងការប្រកាសចូលរោងការ ប៉ុន្តែបំណងនោះរមែងបរាជ័យរហូតមក។

ថ្មីៗនេះនាងបានបញ្ចេញសារនៅលើគណនីយប៊ុកលួងខ្លួន  ដោយរៀបរាប់ថា« ខ្ញុំមិនសោកស្តាយ នៅអំពើល្អដែលខ្ញុំធ្វើនោះទេ ហើយខ្ញុំក៏មិនបញ្ជប់វាដែរ »។ ក្នុងនោះតារាស្រីសម្ផស្សនៅខ្ចីល្វក់ ដែលមានកំណើតពីទឹកដីខេត្តបន្ទាយមានជ័យរូបនេះ អះអាងថា «វាជាក្តីសុខរបស់ខ្ញុំ ទោះបីអ្នកព្យាយាមបង្អាក់ដំណើរ ខ្ញុំក៏ដោយ មិនលះបង់ជាដាច់ខាត»។ ក្នុងសារដដែលតារាស្រីអភ័ព្វស្នេហ៍រូបនេះ បានបន្តនូវពាក្យស្លោកមួយម៉ាត់ថា«ពាក្យចាស់ពោលថា ទឹកថ្លាអាចមើលឃើញដល់ជំរៅបាត តែមនុស្សដែលស្អាតមិនអាចមើលឃើញពីជំរៅចិត្តទេ »៕