ភ្នំពេញ៖ ក្រៅពីទាញបានភាពលេចធ្លោនៅក្នុងពិភពសិល្បៈ រាជិនីក្រមា កញ្ញាមាន សូនីតា ត្រូវបានគេ ចាត់ទុក ថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែល​ល្បី​មាន​បុរស​ចម្រុះ​ឋានៈជាច្រើនតាមថ្ពក់ស្នេហ៍ ខណៈ​ដែលពេលចុងក្រោយនេះ មានទាំងថៅកែកាហ្វេ និងថៅកែពេជ្រ ម្នាក់ផង នៅម្តុំផ្សារធំថ្មី បានតាម​ស្នេហ៍​នាង​យ៉ាង​ស្អិត។Image may contain: 2 people, people smiling, wedding

យ៉ាងណា តាមប្រភពដែលទម្លាយចេញនៅដើមខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា មាន​អ្នក​ជំនួ​ញ​ស​ម្បូរទ្រព្យម្នាក់​ទៀត​ ក៏បានតាមស្នេហ៍នាងដែរ ប៉ុន្តែបានខកចិត្តស្តាយស្នេហ៍នាងជាខ្លាំង នៅពេល​ប្រើ​ឥទ្ធិ​ពលទឹក​ប្រាក់​ទាក់​ចិត្តស្នេហ៍មិនបានសម្រេច។Image may contain: 1 person

ព្រមគ្នានោះក៏ល្បីដែរថា មាន​បុរសអ្នកមានទាំង២រូបទៀត ហ៊ាន​ជួយ​ផ្គត់​ផ្គង់​ជ្រោមជ្រែ​ង​សូនីតា គ្រប់បែបយ៉ាង ប្រសិនបើនាងព្រមប្រគល់ស្នេហ៍ បើទោះបីនាងចង់បានលុយ ឡាន វីឡា ក្តី ក៏មិនខ្លាចចំណាយដែរ។ ប៉ុន្តែ​អ្វី​ដែលគួរសោកស្តាយនោះ សូនីតា មិនអើពើ​ចង់​បាន​នុយ​ធំរបស់បុរសអ្នកមានទាំងនោះទេ ដែលធ្វើ​ឱ្យបុរស​ទាំង២រូបនោះ ខកចិត្តជាខ្លាំង។Image may contain: 3 people

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាមាន សូនីតា បានទេ។ យ៉ាងណា កន្លងមក សូនីតា ធ្លាប់អះអាងថា នាង​មិន​យក​រូប​សម្រ​ស់ទៅ​ប្តូរ​នឹង​ភាព​ហ៊ឺហា​ជាដា​ច់ខា​ត ពោលគឺ នាងចង់​បាន​ស្នេហា​មួយ​យ៉ាងពិតប្រាកដ ដែល​មិន​ពាក់​ព័ន្ធ​នឹង​ចំណ​ងស្នេ​ហ៍ប្តី​គេ។Image may contain: 1 person, smiling, standing