ភ្នំពេញ៖ ជាងមួយឆ្នាំហើយ ដែលផ្ទុះព័ត៌មានតារាចម្រៀងក្នុងទ្រនំ ហង្សមាសពីរដួង កញ្ញា សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ ជាគូស្នេហ៍នឹងគ្នា ។ប៉ុន្តែរំពេចពីព័ត៌មាន បុប្ផារីកក្នុងទ្រនំ សុគន្ធ កញ្ញា ត្រៀមខ្លួនធ្វើជាកូនក្រមុំ សម្រាប់កូនកំលោះផ្សេងទៅវិញ។ តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើការបង្ហោះសារបង្ហាញពីទុក្ខកង្វល់បន្តក​ន្ទុ​​យ​​គ្នារដឹក ហាក់បង្ហាញពីចេតនា បេះដូងកំពុងស្តាយមនុស្សដែលធ្លាប់នៅជិតខ្លួនមុននេះ។

បើទោះជាសារបរិយាយទុក្ខព្រួយ ព្រោះស្នេហ៍ឃ្លាតឆ្ងាយនោះ គឺជាអត្ថន័យបង្ហាញពីបទចម្រៀង ដែល លោក ឆន សុវណ្ណារាជ ច្រៀង ក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ហាក់ទម្លាយន័យនៃបទចម្រៀងនោះ ឲ្យទៅកំ​លោះ​សង្សា ជាតារាចម្រៀង ទួញនឹករលឹកពន្លកស្នេហ៍ដែលរន្ទឺមុននេះ ជាមួយនឹង តារាស្រីរួមទ្រនំ ខណៈនាងកំពុងត្រៀមខ្លួនចូលរោងការក្រាបផ្ទឹមជាមួយនិងអ្នកផ្សេង។

ក្នុងសារដែល តារាចម្រៀង ឆន សុវណ្ណារា សរសេររៀបរាប់ពីទុក្ខព្រួយនោះ លោក បានបរិយាយថា«ទុក្ខព្រួយរបស់បង – ឆន សុវណ្ណរាជ (HD)ទុក្ខព្រួយរបស់បង ភ័យខ្លាចនួនល្អងអូនបានទៅគេមាសមេស្រែកផ្តាំ ឆ្នាំក្រោយចាំទៅដណ្តឹងស្រី សង្ឃឹមថាមិនកាឡៃ ក្រឡាស់សម្តីឲ្យបងមរណា»។ ជាមួយនិងរូបភាព អង្គុយលើស្ពាន គយគន់សន្ធឹកទឹកហូតទៅមុខគ្មានត្រឡប់ ប្រៀបនិងជីវិតស្នេហ៍លោក ក៏អស់ឱកាសនិងហៅឲ្យវិកក្រោយវិញបាននោះដែរ»៕