ភ្នំពេញ៖ ដោយកង្វះថវិកាលើផ្នែកសេវាវះកាត់បេះដូង ដែលតម្លៃកើនឡើងដល់ទៅ៤ម៉ឺនដុល្លារ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលដាច់សរសៃប្រើសបេះដូងនោះ ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនពីប្រទេសវិលមកប្រទេសកំណើត ម​ក​​អង្វរកជំនួញថវិកា ដើម្បីមុននឹងបញ្ជួនទៅសង្គ្រោះម្តងទៀត។ តបដោយក្តីអាណិតអាសួដល់តារាសិល្បៈស​ម្តែ​ង​វ័​​យ​ក្មេង ពេជ្រ ចរណៃ ទាំងមានខ្សែជីវិតក៏អភ័ព្វឪពុកតាំងពីកំណើត ហើយក៏ជួបជីវិតពេលពេញវ័យនេះ មាន តា​រាក្មេងចាស់ប្រុសស្រីជាច្រើន បានខ្នះខ្នែង បរិច្ចាគនូវថវិកា ដើម្បីជាចំណែកបង្គប់ប្រាក់ម៉ឺន យកទៅសង្គ្រោះជីវិតនាង ។

រួមគ្នានេះ ដែរ តារាចម្រៀងល្បីក្លាយខ្លួនជាកូនប្រសារសេដ្ឋីស្រូវអង្កនៅខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ ក៏បានបរិច្ចាគថវិកាចំនួន១០០ដុល្លារជួយសម្រួយក្នុងការព្យាបាល កញ្ញា ពេជ្រ ចរណៃ ផងដែរ។ ខណៈថវិកានេះ ក៏ត្រូវបានប្រកាសដោយ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ។ ក្នុងនោះ លោក បានបញ្ជាក់ថា «នៅថ្ងៃទី១៥ខែវិច្ឆិកានេះ កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ បានឧបត្ថមថវិកាចំនួន១០០ដុល្លារ ជួយកញ្ញា ពេជ្រ ចរណៃ ដែលនាងកំពុងមានជំងឺបេះដូង សង្ឃឹមសន្សំប្រាប់ឧបត្ថពីសប្បុរជន និងមិត្តៗសិល្បៈ និងបាន​ទៅធ្វើការវះកាត់បេះដូង ក្នុងពេលឆាប់ៗនេះ៕