ភ្នំពេញ៖កាល​ពី​ថ្ងៃ​ទី​១៥ សីហា ដែល​ទើប​នឹង​រំលងថ្មីៗនេះ មិន​ថាតែក្រុមគ្រួសារ លោក សុខ ជំនោរនិងកញ្ញា វ៉ាន់ នីឡា នោះ​ទេដែលសាទរ​នឹង​សាលក្រម​តុលាការសាលាដំបូង​ប្រកាស ផ្តន្ទាទោស លោក គុយ សិទ្ធិស័ក្ក ជាប់​ព័ន្ធនាគា​រយៈពេល​មួយ​ឆ្នាំ និង​សងជំងឺចិត្តចំនួន​២០០លានរៀល​ ក្នុង​រឿងក្តី​បរិហារកេរ នឹងទម្លាយ​រូប​អា​ស​អា​ភាស។

ប៉ុន្តែ​ក្រោយ​ភាព​សប្បាយ​រីករាយ ដែល​តតាំង​ឈ្នះ​​ក្តី​បរិហារកេរ និង​កូនមន្រ្តី​ធំ​ ជាមួយនឹងការ​ទន្ទឹង ទាំង​កវី សុខ ជំនោរ និងទាំងប្អូនស្រី សាមីខ្លួន ធ្លាប់​រងនូ​វក្តីអាម៉ាសអាក្រាតកាយ ចំណាយ​អស់​ភ្នែកមហាជន កញ្ញា វ៉ាន់ នីឡា ក៏បង្ហា​ញថា លើលោក​នេះ​ ពិតជាមានយុត្តិធម៌​ ។ ការតស៊ូមក​នេះ ភាពអាម៉ាស​ក៏​បាន​លុប​លាង»។ ខណៈ លោ​ក សុខ ជំនោរ ក៏​បានបញ្ជាក់ថា «ប៉ុណ្នឹងក្រុ​ម​គ្រួសារខ្ញុំ​​យុត្តិធម៌មានហើយ ហើយ​ក៏​ទទួលយកបាន​ដែរ ។តុ​​​លាកា​រ​ផ្តន្ទាទោសជនល្មើសជាប់ព័ន្ធនាគាមួយឆ្នាំ បង់ប្រាក់​សំណងជំងឺចិត្ត២០០​លានរៀល។

តែ​យ៉ាងណាភាពភ្ញាក់​ផ្អើល លើការសាទរឈ្នះក្តី បរិហារកេរនិង​ទម្លាយ​រូប​អាស​អាភាសនោះ នាង វ៉ាន់ នីឡា ក៏ជួបរឿងហួស ចិត្ត ដែលនាងថា នាង​បាន​ជួបអតីតសង្សា ដែលតុលាការកាត់ក្តីជាប់ឃុំមួយឆ្នាំនៅមានសេរី​ភាព ។ តាំងពីផ្ទុះរឿងបែកគ្នានិងកើតរឿងប្តឹងផ្តល់មិន​ដែលជួបមុខ​អតីត​សង្សាម្នាក់នេះទេ ដែល​ទើ​ប​​តែ​​បើ​​ក​ឡា​ន​ដើ​​រលេង ក៏ឃើញគេម្នាក់នេះ ជិះកង់​ហាត់ប្រាណ»។

ជាមួយនឹងការទម្លាយពីប្អូនស្រី នោះ លោក សុខ ជំនោរ ក៏​បង្ហាញពីក្តី​បារម្ភ​ពីសុវត្តិភាពសម្រាប់ក្រុមគ្រួសារ។ ដោយ​​លោកសរសេរសារក្នុងហ្វេសប៊ុកថា «សេរីភាពជនល្មើស ក្រោយប្រកាសសាលក្រម ជិះកង់ដើរលេង តើជ​ន​ជ​ន​រ​ង​គ្រោះ​គួរគិតម៉េចពីសុវត្ថភាពផ្ទាល់ខ្លួន? អ្នកណាអ្នកទទួលខុសត្រូវ? រឺត្រូវទៅ​ប្តឹ​ង​ទុកម្តងទៀត ដើម្បីសុវត្ថិភាពខ្លួន? សូមជួយឆ្លើយផង ខ្ញុំពិតជាល្ងង់មែន»។