ភ្នំពេញ៖ ថ្មីៗនេះចំណាយអាស្រូវស្នេហា របស់តារាច្រៀងរាងតូចច្រឡឹង កញ្ញា សួស វីសា ហាក់លេចឡើង កក្រើកជា​ង​អាជីពសិល្បៈដែលនាងបានព្យាយាមសាងជិត១០ហើយមកនោះ ដែលថា បុប្ផារូបនេះ បានសើយសុខស្នេហ៍និងបុ​រ​ស​ជាសង្សារ​ឈានដល់ការរួមរស់ជាមួយគ្នា ទាំងមិនខ្ចីនឹកគិតរឿងវេលាជ័យ។ ដែលសូម្បីតែរូបនាងក៏បង្ហាញកា​រ​ភ្ញា​ក់ផ្អើលលើភាពរន្ទឺនេះដែរ។ ថ្មីៗនេះមានព័ត៌មានផ្សព្វផ្សាយថា សួស វីសា មានទំនាក់ទំនងស្នេហ៏ជាមួយនឹងតា​រាសម្តែងប្រុសដ៏ស្រស់សង្ហារមួយរូបគឺ លោក ថម មី ដោយគេសង្គេតឃើញថា អ្នកទាំងពីរតែងតែទៅ​ណាមកណាជាមួយគ្នា និងជាពិសេសពួកគេមាន​ភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាង ស្អិតរមួតនៅលើបណ្តាញសង្គមផងនោះ។

ខណៈព្រលប់ថ្ងៃទី១៤ខែវិច្ឆិកាម្សិលមិ​ញនេះ ក្នុងគណនីហ្វេសប៊ុក តារាចម្រៀង ក្នុងទ្រនំហង្សមាស នាង សួស វីសា ភ្ជា​​ប់នឹងរូបភាពនិងព័ត៌មានដែលចេញផ្សាយថា នាងនិងសង្សា បានរួមរស់ជាមួយគ្នាក្រោមដំបូងតែមួយ នាងក៏​​​បញ្ចេញសារបកស្រាយផងដែរ លើជុំវិញរឿងនេះ។ ក្នុងសារដែលផ្តើមដោយពាក្យពេចន៍គួរសមថា អរគុណដ​ល់​ប​ង​ៗ​សារព័ត៌មានណាស់ដែលចាប់អារម្មណ៍ពីរឿងខ្ញុំ ។ បន្ថែមនោះ នាងបានពោលបន្តថា «តែលើស ហើយបង ខ្ញុំសុំមិនទទួលយកទេដែលបងបាននិយាយថាខ្ញុំរស់ជាមួយគ្នានៅដំបូលតែមួយដូចប្តីប្រពន្ធ??”៕