ភ្នំពេញ៖ តារាសម្តែងនិងម៉ូដែល កញ្ញា មាន សូនីតា ដែលពោរពេញដោយទេពកោសល្យសិល្បៈ និងការឲ្យតម្លៃលើផលិតផលក្រមាខ្មែរ រហូតទទួលបានងារជរាជនីក្រមា ក៏ទាក់ទាញបានការគាំទ្រយ៉ាងខ្លាំងចំពោះរូបនាង។

ដោយឡែកតារាស្រីដែលចូលចិត្តនៅភាពស្រស់ស្អាត និងធម្មជាតិរូបនេះ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកានេះ នាងបានបង្ហោះវីដេអូរនៅលើបណ្ដាញសង្គមបង្ហាញ ពីដំណើរកំសាន្ដយ៉ាងមានមានសេចក្ដីសុខ និងរីករាយនៅតាមទីកន្លែងដែលនាងបានទៅដល់។

ជាមួយនិងការបង្ហាញវីដេអូនោះនាង ក៏បានភ្ជាប់នៅពាក្យពេចន៍ ក្នុងន័យសុំទោសពីសំណាក់អ្នកគាំទ្រផងដែរ ។ ក្នុងនោះរៀបរាប់យ៉ាងដូច្នេះថា«នាងដើរ នាងថត ព្រោះនាងចូលចិត្តដើរលេងតាំងតែពីតូច កុំប្រកែប្រកាន់នាងអី … ព្រោះជាចំណង់ចំណូលចិត្តរបស់នាងកុំភ្លេចចុច HD ផង បាន ឃើញទេសភាពស្អាត»។