ភ្នំពេញ៖ បន្តិចទៀតនេះ កូនៗរួមនឹងសប្បុរជនបាននាំឲ្យ តារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ ឡើងយន្តហោះ យកទៅប្រទេសថៃ ដើម្បីវះកាត់ជំងឺ ដុះសាច់ក្នុងថ្លើម។
គួររំឭកថា មុនដំណើរយក តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ មកដល់ព្រលានយន្តហោះ ដើម្បីហោះឆ្ពោះទៅរកការព្យាបាលនៅប្រទេសថៃនោះ អ្នកនាង ប៉េង ប៉ោង ក៏ជាតារាកំប្លែងល្បីនិងជាកូនស្រីជំហ៊ក្នុងគ្រួសារ លោក តា វីតាមីនសេ នាងបានទួញយំឡើងហើមភ្នែកហើយ ពោលពីភាពទីទាល់ថវិកា ដើម្បីយកទៅព្យាបាលជំងឺឪពុក ក្នុងស្ថានភាពសង្គ្រោះនោះ អាចចំណាយខ្ទងរាប់ម៉ឺនដុល្លារ។ក្នុងនោះអ្នកនាងប៉េង ប៉ោង បានប្រកាសលក់ឡានដែលនាងជិះធ្វើការរាល់ថ្ងៃ រួមនឹងយកប្លង់ផ្ទះទៅបញ្ចាំនៅធនាគារធ្វើយ៉ាងណា យកឪពុកទៅសង្គ្រោះនៅពេទ្រក្រៅប្រទេសឲ្យបាន។
តាមការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្ត ថា នៅយប់នេះម៉ោង៨ និង៣០នាទី លោក តា វីតាមីនសេ និងឡើងយន្តហោះទៅព្យាបាលជំងឺដុះសាច់ក្នុងថ្លើម នៅមន្ទីពេទ្យនៅប្រទេសថៃ។លោកបានបន្ថែមថា «ដំណើរ លោក តា វីតា មីន សេបានចេញទៅព្យាបាលនៅប្រទេសថៃនេះ ក្រោមការជ្រោមជ្រែង ពីលោក ឧកញ្ញ៉ា បណ្ឌិត សេង គាង ចំនួនថវិកា ២ពានដុល្លាររួមទាំងការទំនាក់ទំនងគ្រូពេទ្យល្បីៗនៅប្រទេសថៃឲ្យផងដែរ»។
