ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច តារាសម្តែងរាជនីក្រមា មាន សូនីតា បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានទៅជួប​បវរកញ្ញា​ពិភពលោកទាំង ៦០រូប ដែលមកពីបណ្តាប្រទេសលើសកលលោក ក្នុងកម្មវិធីការតាំងពិព័រណ៍លក់វីឡាអរគីដេ នៅតាមបណ្តោយផ្លូវ ២០០៤ ។ រំពេចនោះ កញ្ញាវាគ្មិនវ័យក្មេង មាន សូនីតា បានបង្ហោះសារ​លើបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះ នាងខ្ញុំបានចំណាយពេលជាមួយប្រតិភូបេក្ខនារីបវរកញ្ញាពិភពលោកអស់ ដែលមកប្រកួតនៅកម្ពុជា” ។ ក្នុងចំណោមបវរកញ្ញាពិភពលោកទាំង ៦០រូប តារាសម្តែង និងដើរម៉ូដ មាន សូនីតា ហាក់មានភាពជិតស្និទ្ធជាមួយបវរកញ្ញា យស ប៉ូលីណា ជាងគេ ហើយថែមទាំងពោលពាក្យសរសើរថា “បវរកញ្ញាពិភពលោកកម្ពុជាពិតជាស្រស់ស្អាតដូចនៅក្នុងរូបថតមែន” ។

គួរបញ្ជាក់ថា បវរកញ្ញា យស ប៉ូលីណា វ័យ ២៥ឆ្នាំ ឈាមជ័រអ្នកស្រុកបាត់ដំបង គឺ តំណាងឲ្យប្រទេសកម្ពុជា ប្រកួតក្នុងកម្មវិធី Miss Global 2017 ដែលប្រារព្ធនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាពិភពលោកទាំងអស់ ។ រង់ចាំទស្សនាសម្រស់បវរកញ្ញាពិភពលោកទាំងអស់ ជាពិសេសបវរកញ្ញា យស ប៉ូលីណា ដែលល្បីថា មានរូបរាងស្រស់ស្អាតដូចទេពីនោះ អាចដណ្តើមម្កុងមហាសាល Miss Global បានឬយ៉ាងណា ៕