ភ្នំពេញ៖ ក្រោយពីព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Global 2017 មួយថ្ងៃ គឺនៅរាត្រីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ កម្មវិធី “GANZBERG Miss Global Night” ដែលនឹងប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ក្នុងកម្មវិធីដ៏ធំនេះ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ដែលមានឈ្មោះបោះសំឡេងជាច្រើន ប្រចាំផលិតកម្មហង្សមាស ដូចជា ព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា, សុខ ស៊ីឡាលីន, រ៉េត សូហ្សាណា និង ប៉ាន គីមមួយ ។ ចំណែកឯភ្ញៀវកិត្តិយសដែលបានចូលរួមនឹងបានថតរូបជាមួយបវរកញ្ញាពិភពលោកទាំង ៦០រូប ជាពិសេសភ្ញៀវកិត្តិយសទាំងអស់នឹងបានក្រេបរសជាតិស្រាបៀរ ហ្គេនប៊ឺក ថ្មីៗ ស្រស់ៗ ព្រមជាមួយនឹងតំណែងកំពូលសម្រស់ Miss Global 2017 ។

ក្នុងនោះផងដែរ ក្រុមហ៊ុនស្រាបៀរ ហ្គេនប៊ឺក នឹងធ្វើការប្រកាសបញ្ចូលរង្វាន់ដ៏ធំសម្បើម សម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ ហ្គេនប៊ឺក ដើម្បីរៀបចំក្នុងពិធីអាពាហ៌ពិពាហ៌ ដែលរង្វាន់សរុបមានចំនួន រហូតដល់ទៅ ១លាន ៥សែនដុល្លារ ផងដែរ។ កុំភ្លេចណា! ថ្ងៃសៅរ៍ ទី១៨ ឆ្នាំ២០១៧ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅសណ្ឋាគារសុខា សូមចូលរួមទស្សនាដោយសេរី ។ ព្រឹត្តិការណ៍រាត្រីលំដាប់អន្តរជាតិនេះ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ ហង្សមាស ចាប់ពីម៉ោង ៨យប់តទៅ ៕

សូមទស្សនាវីដេអូ!!