(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈ ទាំងអស់ទាក់ទងទៅនឹងការ ផ្អាកសេវារថយន្ដក្រុងសាធារណៈ និងកាណូត ដែលនឹងចាប់អនុវត្តពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះតទៅ ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ការសម្រេចផ្អាកការផ្ដល់សេវា     រថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ននេះ គឺដើម្បីចូលរួម ទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា និង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ។

ការផ្អាក ការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត នេះគឺផ្អាក រហូតដល់ស្ថានការណ៍ នៃមេរោគផ្លូវដង្ហើម    កូវីដ១៩ បានធូរស្បើយ។

ដូចនេះមានតែសង្ឃឹមថាសាធារណ:ជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត មេត្តា យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា៕