ភ្នំពេញ៖ តារាសម្ដែងសម ម៉ាណា ដែលបោះជំហ៊ានផ្លោះវិថីសិល្បៈ ទៅក្រសោមឋានៈជាមន្រ្តីយោធា ហើយក៏រមែងបង្ហាញជីវិតរស់នៅក្នុងភាពហ៊ឺហារប្លែកពីជីវិតគ្រានៅជាតារាសិល្បៈ។ បន្ថែមលើភាពហ៊ឺហារនេះ ថ្មីៗនេះ សម ម៉ាណា ក៏បង្អួតគ្រឿង អលង្ការពេជ្រ កាដូម្ចាស់ស្នេហ៍កំបាំងមុខ មានតម្លៃថ្លៃវាល់ម៉ឺនដុល្លារ គួរឲ្យកត់សម្គាល់នោះថា សព្វថ្ងៃ នាង សម ម៉ាណា ដែលគេស្គាល់ថា ជាអតីតតារាសម្តែងនិងម៉ូដែលក្នុងក្រុមCambodia Super Modelកំពុងរស់នៅយ៉ាងមានក្តីសុខនិងសុភមង្គលក្នុងជីវភាពធូរធា ដែលធ្វើឱ្យអ្នកសិល្បៈរួមជំនាន់ច្រណែន ។

ព្រមនិង នាង សម ម៉ាណា ដាក់បង្ហាញគ្រឿងអលង្កាពេជ្រ នៅក្នុងបណ្តាញសង្គម ដែលគេមើលឃើញថា អាចនឹងក្នុងតម្លៃរាប់ម៉ឺនដុល្លារនោះ ក៏មានអ្នកសិល្បៈដែលអះអាងថា ស្និទនិងសម ម៉ាណា បង្ហើបថា «អលង្កានោះ គឺជាកាដូ នាង ដែលទទួលបាន ពីម្ចាស់ស្នេហ៍របស់នាង ។ ដែលបុរសម្ចាស់ស្នេហ៍ ម៉ាណា បានស្រឡាញ់ថ្នាក់ថ្នម ម៉ាណា មិនឲ្យនាង ទាស់ចិត្ត ហើយ រាល់លើកនាង ចង់បានអី គេបំពេញតាមបំណងទាំងអស់»។ ប្រភពនោះ ក៏បង្ហាញទៀតថា «ដោយមានកក្តីសុខនិងគូស្នេហ៍ ហើយនាងក៏មានការងារល្អជាមន្រ្តីយោធានោះផង ទើបម៉ាណា នាងមិនមានពេលចូលប្រឡូកសិល្បៈវិញ បើសូម្បីតែ ចូលរួមក្នុងកម្មវិធីកម្សាន្តនានារបស់មិត្តភក្តិអ្នកសិល្បៈក៏កម្រមានវត្តមាននាងចូលរួមដែរ»។