ភ្នំពេញ៖ ពេជ្រ សូលីកា បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ជាមួយនិងរូបរាងពេលពរពោះកូនក្នុងផ្ទៃ ទាំងដំណឹងពពោះកូនក្នុងផ្ទៃក៏ជិតដល់វេលាគ្រប់ខែ ។ រូបភាពទាំងនេះ បានបង្ហាញឲ្យឃើញថា នាង និង គូដណ្ដឹង នាងបានដឹងដៃគ្នាទៅថតរូបបែបខណៈគ្រួសារ ក្នុងនោះដែរ ពេជ្រ សូលីកា នាងបានស្លៀកឈុតយ៉ាងស៊ិចស៊ីនិងបង្ហាញពោះរបស់នាង ដោយនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល បើទោះបី

កំពុងពរពោះកូនក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលក៏ពិតមែន។ យើងឃើញមានរូបភាពថ្មីជាច្រើនសន្លឹករបស់នាង ដោយនាងបានពាក់នៅស្បែងជើងកែងខ្ពស់ ជាមួយឈុតពណ៌ខ្មៅ រឹតតែធ្វើឲ្យរូបសម្រស់របស់នាងកាន់តែមានភាពទាក់ទាញជាងមុន។ រូបភាពថ្មីទាំងនេះ របស់ ពេជ្រ សូលីកា កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាមួយនាងកាន់តែខ្លាំង ដោយសារស្ទាយ៍រៀបចំខ្លួន និង រូបរាងពេលពរពោះកូនក្នុងផ្ទៃបែបនេះ៕





