ភ្នំពេញ៖ វណ្ណកម្ម សិសិររដូវក្នុងបេះដូង របស់ផលិតកម្មហង្សមាស គឺជាឱកាសដំបូងរបស់តារាចម្រៀងកញ្ញា សុគន្ធ នីសា សម្តែងក្នុងទ្រនំហង្សមាស ហើយក៏ជាឱកាសដំបូងផងដែរ បានសម្តែងរួមគ្នាជាមួយ លោកឆន សុវណ្ណរាជ។ ប៉ុន្តែអ្វីដែលទាក់ទាញ់ការចាប់អារម្មណ៍ពីអ្នកគាំទ្រ ក្រៅពីតាមដានដំណើរវិវឍ្ឍនៃពិធីក្រាបផ្ទឹមជាមួយគូដណ្តឹងអាណិកជនខ្មែរអាមេរិកកំពុងមានជំនួញធំនៅកម្ពុជា លោក សាំបា នោះ គឺសារពីតួឯកស្រី ក្នុងវណ្ណកម្ម សិសិររដូវក្នុងបេះដូង កញ្ញា សុគន្ធ នីសា សរសេរបង្ហោះនៅលើអ៊ីនស្តាក្រាមរបស់របស់នាង ដែលទទួចសុំការគាំទ្រពីអ្នកគាំទ្រ ទៅនឹងភាពយន្តនាងសម្តែង ។

ក្នុងសារនោះ តារាចម្រៀង ដែលកំពុងថែសម្ផស្សធ្វើកូនក្រមំអាណិកជន នៅថ្ងៃទី១ខែធ្នូនេះ ណាងបានសរសេររៀបរាប់ថា «១០ឆ្នាំកន្លងផុតពេលនេះ លីនី ធំហើយ»។ បន្ទរនឹងសារ បង្ហាញពីឈុត ដែលនាងសម្តែង កញ្ញា សុគន្ធ នីសា ក៏បានលើកឡើងទៀតថា «សូមរងចាំទស្សនា និងវាយតម្លៃសម្រាប់ការសម្ដែងរបស់នាងខ្ញុំ ក្នុងរឿង​ភាគ​ដំបូងនេះអគុណខ្លាំងណាស់សម្រាប់មតិដើម្បីស្ថាបនា និងអគុណខ្លាំងណាស់សម្រាប់ការគាំទ្រពីរអ្នកទាំងអស់គ្នា»។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៥ តួឯកសំខាន់នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» កញ្ញា សុគន្ធ នីសា និង លោក ឆន សុវណ្ណរាជ កំពុងតែអង្រួនអារម្មណ៍ទស្សនិកជន ស្ទើរតែទប់ទឹកភ្នែកមិនបាន នៅក្នុងរឿងភាគ ដែលពួកគេកំពុងសម្តែង។