ត្រេកអរផង! គួស្នេហ៍ ថម មី សួស វីស្សា ដឹកដៃគ្នាឡើងគេហដ្ឋានថ្មីសុំពរជ័យសិរីមង្គល

0
937

ភ្នំពេញ៖ ក្រោយសាងចំណងស្នេហ៍ជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ គូស្នេហ៍របស់តារាសម្ដែងលោក ថម មី នឹងតារាចម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្មហង្សមាស កញ្ញា សួស វីស្សា បានខិតខំប្រឹងប្រែងចាប់ដៃបើករបរជាមួយគ្នារហូតមកទល់ពេលនេះក៏ទទួលបានកាដូជាចំណងដៃស្នេហ៍មិនទាន់ចូលរោងជ័យ ដោយបានសង់ផ្ទះរួមគ្នាយ៉ាងស្កឹមស្កៃដែលនឹងប្រារពពិធីសូត្រមន្តសុំសិរីមង្គលនៅថ្ងៃនេះផងដែរ។ នៅលើគណនីហ្វេសបុក សួស វីស្សា នៅមុននេះបានបង្ហោះយ៉ាងដូច្នេះថា៖

«ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃសិរីមង្គល 10.05.19 ពិធីឡើងគេហដ្ធានថ្មីថ្ងៃនេះជាថ្ងៃដ៏រីករាយនឹងមានសុភមង្គលបំផុតសំរាប់ខ្ញុំ តែក៏សុំអភយ័ទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វើជាលក្ខណៈគ្រួសារទេ គឺជាសាច់ញាត្តិសុទ្ធ ហើយកម្មវិធីក៏មានលក្ខណះតូចតាចដែរ មិនមានការបោះសំបុត្រអញ្ចើញ ហើយក៏មិនមានការអញ្ចើញបងប្អូនមិត្តសិល្បះដែរ ដូច្នេះហើយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថាមិនបានហៅរឺអញ្ចើញ ដោយក្តីគោរពពីនាងខ្ញុំ»។

Comments