ពេលណាបានសុខ! សាពូន មីដាដា តូចចិត្តខ្លួនជាមិនទាន់បានប៉ុន្មានផងប្រពន្ធដេកលើគ្រែពេទ្យបន្ត

0
584

ភ្នំពេញ៖ សាពូន មីដាដា ដែលជាអតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងឡុងឆ្នាំ២០០០ ដែលបានបញ្ចប់អាជីពជាអ្នកចម្រៀងរបស់ខ្លួនបែរមកក្រសោបរបររកស៊ីជុំគ្រួសារនោះ មួយរយៈនេះគ្រួសាររបស់អតីតតារាចម្រៀងរូបនេះ ហាក់ដូចជាមិនសូវបានសេចក្ដីសុខប៉ុន្មាននោះទេរកាំរកូសរហូត ដែលកាលពីប្រមាណមួយខែរមុនលោកមានជំងឺធ្ងន់ធ្ងរដេកលើគ្រែពេទ្យព្យាបាលអស់មួយរយៈមិនទាន់ជាស្រួលបួលផង ស្រាប់ថ្មីៗនេះប្រពន្ធជាទីស្រលាញ់របស់លោក អ្នកនាង សឿ សុធារ៉ា បានកំពុងតែដេកលើគ្រែពេទ្យម្នាក់ទៀត ដែលមើលទៅក៏ជាធ្ងន់ណាស់ដែរ។

នេះបើតាមគណនីហ្វេសបុករបស់លោក សាពូន មីដាដា បានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះថា «ថ្ងៃមុនប្តី ថ្ងៃនេះប្រពន្ធ យីអាម៉េចហ្នឹង បើអាចសូមកាត់បន្ថយគ្រឿងផ្អាប់ទាំងឡាយ Coca Cola and Caffe ណាបងប្អូនណា លោក doctor គាត់ប្រាប់មកអ៊ីចឹង ….»។ ឃើញដូចនេះក៏មានអ្នកគាំទ្រក៏ដូចជាមិត្តភក្រអ្នកស្គាល់គ្រួសាររបស់លោកកើតក្ដីបារម្ភខ្លាំង ព្រមទាំងមានអ្នកខ្លះបានខមិនសួរពីអាការៈរោគប្រពន្ធលោកទៀតផង ដែលក្នុងនោះលោកក៏បានតបទៅវិញថានាងចេះតែហត់ដង្ហក់អស់កម្លាំង បេះដូងដើរញាប់ និងហើមបំពង់ក។

Comments