មែនក៏អីហ្នឹង!៖ អតីតភរិយា​ផលិ​ត​ក​ម្ម LD មានស្នេហាជាមួយ តារា​ស​ម្តែង អែត វីន

0
537

ភ្នំពេញ៖ ចំណងស្នេហ៍ថៅផលិតកម្ម LD និងអតីតភរិយា ធ្លាយដើរដល់ផ្លូវបំបែក ព្រ​ម​ជា​មួយដំ​ណឹងថៅកែផលិតកម្មរូបនេះ លួចលាក់ស្នេហាជាមួយតារាសម្តែង សាឡា​ត់ ស៊ី​ឡាំង។ យ៉ាងណាកំហឹងហែកកេរ្តិ៍អាស្រូវស្នេហ៍លើវិថីសិល្បៈក៏ស្ងប់ផងដែរ ប៉ុន្តែ​ពេ​លនេះបែរលេចឡើងដំណឹងថ្មីថា អតីតភរិយាថៅកែផលិតកម្ម ដែល​មានសម្ផស្ស​ដ៏​ស្រ​ស់សោភា ងារទៅបង្កាត់ភ្លើងស្នេហាជាមួយតារារូបសង្ហា អែត វីន ទៅវិ​ញទាំងដំ​ណឹង​នេះកំពុងត្រូវបានរន្ទឺលើវិថីសិល្បៈផងដែរ។

រឿងរ៉ាវស្នេហារវាងតារាសម្ដែងអែតវីន និងអ្នកនាង Panchaka June ត្រូវជាអតីត​ភរិ​យា​​​ម្ចាស់ផលិតកម្ម LD ពេលនេះកំពុងតែល្បីកក្រើកពេញហ្វេសប៊ុក ដោយគេមិ​ននឹក​ស្មានថាលោកវីន នៅកំលោះបែរជាលង់ស្នេហ៍អ្នកមេម៉ាយចាយសម្រស់កូនពីរទៅវិញ ។

ស្របពេលស្នេហាអ្នកទាំងពីរកំពុងតែផ្ទុះកក្រើកពេញហ្វេសប៊ុក ក៏លេចឮព័ត៌មានថា អែ​ត​​វីន តាមស្រឡាញ់ Panchaka June តាំងពីនាងមិនទាន់រៀបកា​រជាមួយ​លោក​លៀ​ក លី​ដា ម្ល៉េះ ។ ពោលគឺអំឡុងពេលរៀនវិទ្យាល័យជាមួយគ្នា ។

Comments