តូតាតែងខ្លួនឈុតនេះ៖ មើល​ស្ទើ​មិនស្គាល់ ក្នុងថ្ងៃមង្គលការបងស្រី

0
527

ភ្នំពេញ៖ កញ្ញាម៉ាក សែនសូនីតា ហៅតូតា តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើ​រដ​ល់​នា​ងគ្រប់ពេល ជាមួយនឹងសមត្ថភាពសិល្បៈដ៏ល្អ ក្នុងការសម្តែងរឿងខ្មែរជាច្រើន រហូត​រ​ក​ពេ​​លសម្រាកមិនចង់បាន។ ឆ្លៀតពេលទំនេរ នតារាស្រីរូបនេះបានធ្វើកា​រចូលរួម​កម្មវិ​ធីមង្គលការបងស្រីជាទីស្រលាញ់ ដែលធ្លាប់រស់នៅជាមួយគ្នាតាំងពីតូច ដែលបានធ្វើ​ឡើ​ងយ៉ាងអធិកអធម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុ​ងស​ម្លៀ​កបំពាក់បែបប្រពៃណីប៉ុន្មានឈុត យ៉ាងសមសួន គួរឲ្យសរសើរតែម្តង។ លើស​ពី​នេះ​សម្រស់របស់នាងមើលទៅពិតជាលេចធ្លោ ខ្លាំង នៅពេលស្លៀកពាក់​ក្នុងឈុត​ប្រ​ពៃ​ណីបែបនេះ។

ជាមួយគ្នានេះដែរ រាល់រូបភាពជាច្រើនរបស់នាងក៏ត្រូវបាន ទទួល​បានការស​រសើរ​ពីអ្ន​ក​គាំ​ទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់គ្នា ក្រោយឃើញមុខមាត់រូបរាងដ៏ស្អាត​របស់​នា​ង​ នៅក្នុងថ្ងៃមង្គលបងស្រី៕

Comments