ជូនពរឆាប់ជា! អនាគតភរិយា ប៉ែន ចំរ៉ុង ចូលពេទ្យវះកាត់បន្ទាន់ដោយសារមូលហេតុ…(មានវីដេអូ)

0
866

ភ្នំពេញ៖ ទើបតែបានប៉ុន្មានថ្ងៃសោះដែលតារាសម្ដែងលោក ប៉ែន ចំរ៉ុង និងគូស្នេហ៍បានទៅ Surprise ខួបកំណើតលោកពុកដល់គេហដ្ឋាន ថែមទាំងបង្កភាពផ្អែមល្ហែមនិងស្នាមញញឹមដែលនៅដក់ជាប់ក្រអៅភ្នែកមហាជនអ្នកគាំទ្រនៅឡើយ ស្រាប់តែរំពេចមុននេះនៅលើគណនីហ្វេសបុករបស់តារាពហុជំនាញលោក ប៉ែន ចំរ៉ុង បែរជាបង្ហោះរឿងដ៏សោកសៅទៅវិញ ខណៈអនាគតភរិយារបស់លោកបានកំពុងតែសង្ក្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា៖

«ចេញមកវិញហើយ និយាយខ្សាវៗ បងអើយពេលដកឈឺជាងពេលដាក់ទៀតបង អាណិតឡើងខ្លោចចចិត្តហើយតែមិនដឹងជួយយ៉ាងម៉េចទេ(ចង់អោយបងកាន់បន្តិចដើម្បីជាកំលាំងចិត្ត ស៊ូៗណាបងជឿអូនអាចទ្រាំបាន តិចទៀតលែងអីហើយណា) ឆាប់ជាពាលៗ»។ ឃើញដូចនេះមហាជនជាច្រើនកើតក្ដីបារម្ភ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនឹកស្មានមិនដល់ថាមានរឿងបែបនេះ ហើយក៏បានខមិនជូនពរអោយគាត់បានឆាប់ជាផងដែរ។

Comments