តាន់ គឹមសួរ នៅតែបង្ហាញជំហរបំផុសគំនិតកូនខ្មែរចូលរួមដាំកូន ឈើ១០ម៉ឺនដើម

0
512

ភ្នំពេញ៖ ប្រិយមិត្តពិតជាជ្រាបហើយថាផលិតកររឿងអប់រំខ្លីៗល្បីឈ្មោះលោក តាន់ គឹមសួរ មួយរយៈកំពុងមមាញឹកខ្លាំងជាមួយការបំផុសគំនិតបងប្អូនខ្មែរឲ្យមានការចូលរួមដាំដើមឈើនៅប្រទេសកម្ពុជា។

ប៉ុន្តែជាមួយគ្នានេះហាក់មានមហាជនមួយចំនួននៅតែប្រកាន់ភ្ជាប់នូវគំនិតអវិជ្ជាមានទាំងមិនបានចូលរួមទេថែមទាំងនិយាយបំផ្លាញទឹកចិត្តថា«ដាំមិនទាន់អ្នកកាប់»។ យ៉ាង ណាប្រយោគខ្លីក្នុងន័យបង្អាក់សកម្មភាពចូលរួមរបស់បងប្អូនខ្មែរនោះ តាន់ គឹមសួរ ក៏នៅតែបង្ហាញជំហរថា«ជាការពិតណាស់ ពួកយើងមិនមានសមត្ថភាពអ្វីទៅបញ្ឈប់ការកាប់បំផ្លាញបានទេ តែពួកយើងមានភារកិច្ចមួយ គឺត្រូវរួមគ្នាព្យាបាលដំបៅដែលកំពុ ង តែស្អុយរលួយនៃផែនដីនេះ។ ព្រឹត្តិការណ៍ដាំនិងថែរក្សាកូនឈើចំនួន១០ម៉ឺនដើមទូទាំងប្រទេសនឹងរៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ»។

Comments