ភ្នំពេញ៖ តារាចម្រៀង និងជាថ្នាក់គ្រប់គ្រងផលិតកម្មថោន លោក ករុណា ពេជ្រ នៅព្រឹកថ្ងៃទី១៦នេះ បន្ថែមពីបង្ហាញឲ្យឃើញថា រូបភាពកោសខ្យល់ដែលអាចបញ្ជាក់បានថាមកពីការនឿយហត់ខ្លាំងពេករកពេលសម្រាកមិនបាន។ ក្នុងនោះក៏ភ្ជាប់ជាមួយនិងសារមួយឃ្លាដោយមានអត្ថន័យយ៉ាងដូច្នេះថា«ពីរនាក់បានហើយ…មុខកោសខ្លួនឯង ខាងក្រោយឧបត្ថម ផ្តាច់មុខដោយ លោកយាយ Sokun Therayu Heng ….»។

ជាពិសេសនោះទោះបីជា ខ្លួនកំពុងតែឈឺក៏តារារូបនេះនៅមិនភ្លេចការងារសិល្បៈឡើយ ដោយលោកបានរ៉ាយរ៉ាប់បន្ថែមយ៉ាងដូច្នេះថា«ជួបគ្នា ឆាប់ៗ កក្រើក មិនដែលធ្លាប់មានលើទឹកដីអង្គរ ដែលតារាចម្រៀង ល្បីៗ របស់ ផលិតកម្ម ថោន មិនក្រោម 20 ដួង មកជួបជុំគ្នា នៅថ្ងៃបើកដំណើរការដំបូង នៅថ្ងៃទី 01-02-03 ធ្នូ 2017 របស់ផ្សាររាត្រី សៀមរាប កុងតឺណឺ ..តែពេលនេះសុំពេលកោសខ្យល់បន្តិចសិន…»៕