ឥតគេខ្មាស់មែន៖ សូម្បីស្រីពិ​កា​ខំរ​ក​ត្រុកៗយកលុយបង់ថ្លៃសាលាក៏​បោ​កទៀត (មានវីដេអូ)

0
79

ភ្នំពេញ៖ បងប្អូនប្រិយមិត្ដមួយចំនួនប្រាកដជាបានស្គាល់ នឹងដឹងពីជីវប្រវត្ដិខ្លះរបស់ប្អូនស្រីម្នាក់ ដែលគាត់ជាជនពិការដៃទាំងសងខាងដែលមានហទំព័រ ហ្វេសប៊ុក ឈ្មោះ Sath Sreypoch សព្វថ្ងៃនេះកំពុងនៅសិក្សា និងរកស៊ីលក់អីវ៉ាន់តាមអនឡាញ ដើម្បីបំពេញរាល់តម្រូវការរស់នៅ ហើយសល់ថវិកាពីការចំនេញខ្លះ ទុកសម្រាប់សិក្សាផងដែរ។

ប៉ុន្តែថ្មីៗលើបណ្ដាញសង្គមប្អូនស្រីក៏បង្ហោះសារប្រតិកម្មអ្នកបោកទិញផលិតផលហើយមិនអោយលុយថា«ខ្ញុំដឹងថាលុយនឹងមិនអាចបានមកខ្ញុំទេ តែខ្ញុំចង់ឲ្យបងប្អូនស្គាល់មុខមា​ត់​ចែដែលវាចា ថា “ខ្មែរ ដូចគ្នា“ បានស្គាល់ វានេះហើយបងប្អូនដែរបានបោកកម្លាំង​ញើ​សឈាមខ្ញុំ មុនដំបូងខ្ញុំទុកឱកាសឲ្យគិតថាវានឹងផ្ញើរលុយឲ្យខ្ញុំ វាថាចាំម៉ោងនេះ ម៉ោងនោះឥតល្ហែ តាំងពីព្រឹកដល់លូវ ហើយវាថែមទាំងប្លុក ហ្វេសបុកខ្ញុំចោលទៀត មីថោក មីអត់ខួរ ងែងក៏ជាអ្នកលក់អនឡាញដែរ»។

ពីសំណេដដែលប្អូនស្រីបន្ថែមទាំងខឹងសម្បារថា«សូមឲ្យងែងចម្រុងចម្រើន ឲ្យគេ​បោ​កងែ​ងដូចងែងបោកអញ មីនរក មីតៃហោង ងែងបោកកម្លាំងញើសឈាមអញ អញ​គិត​ថា​ងែ​ងមនុស្សបានអញលក់ឲ្យងែងមីបេផ្លោង ខ្ញុំហត់ណាស់ដឹងទេទម្រាំរកលុយបានមក ១ម៉ឺន ២ម៉ឺន ទុកយកមករៀន ហើយអ្នកឯងមកបោកខ្ញុំស្រួលៗម្ល៉េះ បើឳពុកម្តាយ ប្តី អ្នកឯងឃើញហើយជួយប្រៀនប្រដៅកូន ប្រពន្ធដ៏សែនល្អម្នាក់នេះផងកុំដើរបោកគេទៀត កម្មពារមានពិតណានាង»។

Comments