មិនផុតពូជទេ៖ ដែនដីភូមិភាគឦ​សា​ន្តកំពុងទាក់ទាញអ្នកទេសចរណ៍ទៅទស្សនាសួនសត្វអូទ្រីសដំបូងបំ​ផុត

0
231

មណ្ឌលគិរី៖ នៅលើទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍តំបន់ភូមិភាគឦសាន្ត ដែលពោរពេញទៅដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលកំពុងទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។

ទន្ទឹមនឹងនោះក៏មានវិស័យឯកជនបង្កើតជាសួនសត្វដែលមានឈ្មោះថាសួនសត្វអូទ្រីស ដោយចិញ្ចឹមអំបូរសត្វព្រៃមួយចំនួនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការទស្សនា ក៏ដូ​ចជា​ចូលរួមអភិរក្សអំបូរសត្វព្រៃនៅសល់តិចតួចក្នុងដែនព្រៃការពារនោះ។គួបញ្ជាក់ដែ​រ​ថាសួនសត្វអូទ្រីសនេះ ទើបមានវត្តមាននៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តម​ណ្ឌលគិរី ដោយធ្វើដំណើរចេញពីក្រុងសែនមនោរម្យទៅប្រហែល ២០គីឡូម៉ែត្រ ។

Comments